ក្រសួងយុត្តិធ៌ម​បើកកិច្ចប្រជុំជាមួយមេៗ​កងកម្លំាងប្រដាប់​អាវុធស្តីពីការ​អនុវត្តច្បាប់​និងពង្រឹងសន្តិសុខ

រាជធានីភ្នំពេញ ៖ ​ក្រសួងយុត្តិធ៌មបាន​បើកកិច្ចប្រជុំស្តីពីកិច្ចសហការ​អនុវត្តន៍ច្បាប់រវាងតុលាការ​ អយ្យការ​និងនគរបាលយុត្តិធ៌ម​ក្នុងការងារពង្រឹង​សន្តិសុខសាធារណៈ បង្ការ​និងបង្រ្កាប​បទល្មើស​ព្រហ្មទណ្ឌ ។

បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាព​បានឲ្យដឹងជំហានដំបូង​នៅប៉ុន្មាននាទីមុននេះថា ​កិច្ចប្រជុំនៅទីស្តីការក្រសួងយុត្តិធ៌ម ​នាព្រឹកថ្ងៃទី២២​ ធ្នូ ២០១៥នេះ ​ដឹកនំា​ដោយលោក ​អង្គវង្ស វឌ្ឍានា​ រដ្ឋមន្រ្តីក្រសួងយុត្តិធ៌ម ​និងមានការចូលរួមពី​លោកនាយឧត្តមសេនីយ៍ ​សៅ សុខា ​មេបញ្ជាការកងរាជអាវុធហត្ថលើ​ផ្ទៃប្រទេស ​លោកនាយ​ឧត្តម​សេនីយ៍ នេត ​សាវឿន​ អគ្គស្នងការនគរបាលជាតិ​ ព្រមទំាងស្នងការ ​ស្នងការរង ​អភិបាលរាជធានី​-ខេត្ត និងមន្រ្តីជំនាញ​ពាក់ព័ន្ឋជាច្រើនរូបទៀត ៕