នារីម្នាក់ បានចែករំលែកបទពិសោធន៍ ដ៏អាក្រក់មួយ ដែលកើតឡើង ចំពោះម្តាយនាង ក្រោយត្រឡប់ពីគ្លីនិកធ្មេញវិញ

សឹង្ហបុរី៖ នារីម្នាក់ បានចែករំលែក បទពិសោធន៍ដ៏អាក្រក់ ដែលកើតឡើងចំពោះម្តាយនាង ក្នុងប្រពន្ធ័ផ្សព្វផ្សាយ សង្គម បន្ទាប់ពីត្រលប់មកពី គ្លីនិកធ្មេញមួយកន្លែង ក្នុងប្រទេសសឹង្ហបុរីរួចមក។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា បន្ទាប់ពីត្រលប់ មកពីធ្វើការពិនិត្យធ្មេញវិញ ស្រាប់តែគាត់បែរជាមាន របួស នៅផ្នែកខាងស្តាំ នៃបបូរមាត់ ហើយថែមទាំងមានដំបៅ ហើមរលួយ គួរឲ្យញញើតក្នុងមាត់ទៅវិញ។ ហើយរយៈពេល ២អាទិត្យ ក្រោយពីកើតរឿងនេះ ម្តាយរបស់នាង នៅតែមិនអាចបើកមាត់ និងបរិភោគបាន ត្រឹមត្រូវដដែល។

ចំណែកឯនាងផ្ទាល់ ក៏ធ្លាប់ទទួលបាន​ បទពិសោធន៍អាក្រក់ ស្រដៀងម្តាយនាងដែរ គឺពីមុន នាងក៏ធ្លាប់ត្រូវ គ្រូពេទ្យធ្មេញ ផ្សេងម្នាក់ទៀត ធ្វើឲ្យច្រិបអណ្តាតរបស់នាង។    

សរុបមក នេះគ្រាន់តែជាសារមួយ ជួយដាស់តឿន ប្រិយមិត្តឲ្យមានការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នមែនទែន ចំពោះការព្យាបាលផ្នែកវេជ្ជសាស្ត្រ និងគ្រូពេទ្យ ដែលអ្នកត្រូវជ្រើសរើស ដើម្បីធ្វើការព្យាបាលជាមួយនោះ៕

នារីម្នាក់ បានចែករំលែកបទពិសោធន៍ ដ៏អាក្រក់មួយ ដែលកើតឡើង ចំពោះម្តាយនាង ក្រោយត្រឡប់ពីគ្លីនិកធ្មេញវិញ

នារីម្នាក់ បានចែករំលែកបទពិសោធន៍ ដ៏អាក្រក់មួយ ដែលកើតឡើង ចំពោះម្តាយនាង ក្រោយត្រឡប់ពីគ្លីនិកធ្មេញវិញ

នារីម្នាក់ បានចែករំលែកបទពិសោធន៍ ដ៏អាក្រក់មួយ ដែលកើតឡើង ចំពោះម្តាយនាង ក្រោយត្រឡប់ពីគ្លីនិកធ្មេញវិញ

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត