កាំភ្លើង​ធំ​ បាញ់​ Man City ២-១ ​បន្ត​សង្ឃឹម​លើក​ពាន​ EPL


កាំភ្លើង​ធំ​ បាញ់​ Man City ២-១ ​បន្ត​សង្ឃឹម​លើក​ពាន​ EPL

ក្រុម​កាំភ្លើង​ធំ​ Arsenal ​បាន​​តាម​ប្រកៀក​ក្រុម​ Leicester City ​ដែល​ឈរ​នៅ​លើ​កំពូល​តារាង​មាន​ពិន្ទុ​លើស​តែ​២​ប៉ុណ្ណោះ បន្ទាប់​ពី​យក​ឈ្នះ​លើ​ Manchester City ២-១ នៅ​ Emirates Stadium ​កាល​ពី​យប់​មិញ ​និង​បន្ត​សង្ឃឹម​ឈ្នះ​ពាន​ Premier League ក្រោយ​អាក់​ខាន​រយៈពេល​​១១​ឆ្នាំ។

 

កាំភ្លើង​ធំ​ បាញ់​ Man City ២-១ ​បន្ត​សង្ឃឹម​លើក​ពាន​ EPL

 

​ម្ចាស់​ផ្ទះ​ Arsenal បាន​នាំ​មុខ​២​គ្រាប់​មុន​ ដោយ​ខ្សែ​បម្រើ​ Theo Walcott ​នាទី​៣៣ និង​ខ្សែ​ប្រយុទ្ធ​​ឡើង​ជើង​ Olivier Giroud ​ថែម​១​គ្រាប់​ទៀត​នៅ​ចុង​តង់​ទី​១ ខណៈ​ដែល​ Mesut Ozil ​គឺជា​អ្នក​ជួយ​ Assists ឲ្យ​ទាំង​២​គ្រាប់​នេះ។ ប៉ុន្តែ​ Man City តាម​បាន​១​គ្រាប់​វិញ នៅ​​ចុង​ម៉ោង​នាទី​៨២ ដោយ​​ខ្សែ​បម្រើ​ Yaya Toure។

 

លទ្ធផល​នេះ​ មាន​ន័យ​ថា​ Man City ៥​ប្រកួត​ក្រៅ​ដី​​ចុង​ក្រោយ​នៅ​ Premier League មិន​ស្គាល់​ពាក្យ​ថា “ឈ្នះ” ទេ។ រីឯ​ Arsenal នៅ​តែ​រក្សា​កំណត់ត្រា​ដ៏​ល្អ​ទល់​នឹង​ Man City ដោយ​១៩​ប្រកួត​ក្នុង​ដី​នៅ​ Premier League កាំភ្លើង​ធំ​ចាញ់​មេឃ​ខៀវ​ តែ​១​ប្រកួត​ប៉ុណ្ណោះ៕

 

កាំភ្លើង​ធំ​ បាញ់​ Man City ២-១ ​បន្ត​សង្ឃឹម​លើក​ពាន​ EPL

 

កាំភ្លើង​ធំ​ បាញ់​ Man City ២-១ ​បន្ត​សង្ឃឹម​លើក​ពាន​ EPL

 

កាំភ្លើង​ធំ​ បាញ់​ Man City ២-១ ​បន្ត​សង្ឃឹម​លើក​ពាន​ EPL

 

កាំភ្លើង​ធំ​ បាញ់​ Man City ២-១ ​បន្ត​សង្ឃឹម​លើក​ពាន​ EPL

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ bbc