ចាប់រំលោភ​តាំងពី​កូន ស្ត្រី​វិកលចរិត​និង​ក្មេង​ស្រី

ចាប់រំលោភ​តាំងពី​កូន ស្ត្រី​វិកលចរិត​និង​ក្មេង​ស្រី

ខេត្តកំពង់ឆ្នាំង ៖ បុរស​ចំណាស់​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ទឹកផុស ឃាត់​ខ្លូ​ន និង​បាន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​កាលពី​រសៀល​ថ្ងៃ​ទី​២០ ធ្នូ ដោយសារ​តែ​តា​ចាស់​អាយុ​៧៦​ឆ្នាំ​រូប​នោះ បាន​ចាប់រំលោភ​កុមារី អាយុ​៦​ឆ្នាំ​ម្នាក់ កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ នៅ​ខ្ទម​ចំការ​របស់​ខ្លួន ស្ថិត​ក្នុងភូមិ​កោះ​ខ្ទុំ ឃុំ​ជៀប ស្រុក​ទឹកផុស ខណៈ​កុមារី​រង​គ្រោះ និង​កុមារ​៥​នាក់​ទៀត ទៅ​លេង​ទឹកស្ទឹង​ដែល​នៅ​ជិត​នោះ ។

យោង​តាម​របាយការណ៍​របស់​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បានឱ្យ​ដឹង​ថា បុរស​ចំណាស់​ខាងលើ​មានឈ្មោះ នូ ស៊ី​ណា​ន ហៅ​តា​ជាង  អាយុ​៧៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។ ក្នុង​របាយការណ៍​ដដែល​បាន​សរសេរ​ថា កាលពី​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​១៤ ធ្នូ កុមារី​រង​គ្រោះ និង​កុមារ​ក្នុងភូមិ​ជាមួយ​គ្នា​៥​នាក់ បាន​ទៅ​ងូតទឹក​ស្ទឹង​នៅ​ជិត​ខ្ទម​ចំការ​តា​រូប​នេះ​។ ក្រោយ​ពេល​ចុះ​ងូតទឹក​ស្ទឹង​រួច​ហើយ ក៏​នាំ​គ្នា​ឡើង​មក​លើ​វិញ ហើយ​បាន​នាំ​គ្នា​ដើរ​រើស​ក្តឹប​ស្វាយ​ក្នុង​ចំការ ពេល​នោះ​តា​ចាស់​រូប​នេះ​បាន​ល្បូ​ង​កុមារី​រង​គ្រោះ​ចូល​ក្នុង​ខ្ទម​ចំការ ហើយ​បាន​ចាប់​នាង​រំលោភ ។ ដោយសារ​តែ​ការ​ឈឺចាប់​នាង​បាន​ស្រែកយំ​ធ្វើ​ឱ្យ​ក្មេង​ៗ​ដែល​ទៅ​ជាមួយ​ឮ ក៏​នាំ​គ្នារ​ត់ទៅ​មើល​ក៏​ឃើញ​សកម្មភាព​តា​ចាស់​រូប​នេះ​កំពុង​រំលោភ ។

ក្រោយ​ពេល​កើតហេតុ កុមារី​រង​គ្រោះ​មិន​បាន​ប្រាប់​ឪពុក​ម្តាយ​ទេ ប៉ុន្តែ​ក្រោយមក ម្តាយ​ឃើញ​កូនស្រី​មាន​ទឹកមុខ​ស្លេកស្លាំង និង​ពេល​បត់ជើងតូច​មក​មាន​ធ្លាក់ឈាម ក៏​បាន​ដេញដោល​សួរ ទើប​កុមារី​រង​គ្រោះ​ប្រាប់​រឿងរ៉ាវ​ទាំងអស់ ហើយ​ម្តាយ​ក៏​បាន​រាយការណ៍​ប្តឹង​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​តា​ចាស់​តណ្ហា​ដល់ក​រូប​នេះ​ភ្លាម​ៗ​ផង​ដែរ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​នគរបាល​តា​ជាង​បាន​សារភាព​ថា គាត់​ពិតជា​បាន​ប្រព្រឹត្តិ​អំពើ​បែប​នេះ​មែន បន្ទាប់​ពី​មើល​វី​ដេ​អូ​សិច​ក្នុង​ទូរស័ព្ទ​ដៃ​របស់​គាត់ ។ តា​តណ្ហា​ក្រាស់​ខាងលើ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

ដោយឡែក​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា តា​ចាស់​រូប​នេះ​មក​ពី​ខេត្ត​ក្រៅ​បាន​មក​ធ្វើ​ជាង​វិហារ​នៅ​វត្ត​មួយ​ជិត​ភូមិ​ខាងលើ ក្រោយមក​បាន​ទិញ​ដី ធ្វើ​ផ្ទះ​រស់នៅ​ក្នុងភូមិ​ខាងលើ និង​មាន​ដីចំការ​មួយ​កន្លែង​នៅ​ចុង​ភូមិ ។ ក្រៅពី​រំលោភ​កុមារី​រង​គ្រោះ​ខាងលើ តា​រូប​នោះ​នៅ​បាន​រំលោភ នារី​មាន​សតិ​មិន​ប្រក្រតី​អាយុ​២០​ឆ្នាំ​ម្នាក់​រហូត​បានកូន​ស្រី​ម្នាក់ ពេល​នេះ​មាន​អាយុ​៧​ខែ​ហើយ ។

តាម​ប្រភព​ដដែល​បន្ត​ថា នៅ​មានរឿង​មួយទៀត ក៏​បាន​បែកធ្លាយ​ឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​ប្រពន្ធ​បាន​ស្លាប់​ទៅ តា​នោះ​បាន​យក​កូនស្រី​បង្កើត​ខ្លួនឯង​បានកូន​២​នាក់ ។ ដោយសារ​តែ​បែប​នេះ ទើប​គណៈកម្មការ​វត្ត​ដែល​តា​ចាស់​នោះ​ស្នាក់​នៅ​ធ្វើ​វិហារ បាន​បណ្តេញចេញ និង បញ្ឈប់​ឱ្យធ្វើ​វិហារ​ចាប់ពី​ពេល​នោះ​មក ព្រោះតែ​ខ្លាច​ប៉ះពាល់​ដល់​វិស័យ​ព្រះពុទ្ធ​សាសនា ។
ជុំវិញ​រឿងរ៉ាវ​ទាំង​អស់នេះ​ប្រជាពលរដ្ឋ ក្នុងភូមិ និង​អាជ្ញាធរ អ្នក​ណា​ក៏​ដឹង​ដែរ រហូត​ដល់​ដាក់​រហ័ស្ស​នាម​អោយ​គាត់ «​ត្រី​ឆ្តោ​ស៊ី​កូន​ឯង​» ទៀត​ផង ៕