ត្រួសៗ​ពី​​ការ​រៀប​ចំ​​​បុណ្យ​គ្រីសស្មាស ក្នុង​ប្រទេស​៥នៅ​អាស៊ី


ត្រួសៗ​ពី​​ការ​រៀប​ចំ​​​បុណ្យ​គ្រីសស្មាស ក្នុង​ប្រទេស​៥នៅ​អាស៊ី

ពិធី​បុណ្យ​គ្រីសស្មាស​ ជា​​ទំនៀម​ទម្លាប់​​ប្រពៃណី​​មួយ​របស់​បណ្ដា​ប្រទេស​​កាន់​សាសនា​គ្រិស្ដ ដែល​​គេ​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។ ដោយ​ឡែក ​បើ​ទោះ​បី​ជា​​ពិធី​បុណ្យ​នេះ​ពុំ​​មែន​ជា​បុណ្យ​ជាតិ​​​​ផ្លូវ​ការ​​ក្នុង​​បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​​អាស៊ី​​ក្ដី ប៉ុន្តែ​​គេ​អាច​ឃើញ​បណ្ដា​ប្រទេស​មួយ​ចំនួន​ ​​​មាន​ប្រារព្ធ ​ឬ​រៀប​ចំ​តុប​តែង​​ធ្វើ​តាម​ប្រពៃណី​លោក​ខាង​លិច​នោះ​ ​ផង​ដែរ។ Sabay សូម​លើក​យក​ប្រទេស​៥​​មក​បង្ហាញ​ ដូច​ខាង​ក្រោម៖

 

ត្រួសៗ​ពី​​ការ​រៀប​ចំ​​​បុណ្យ​គ្រីសស្មាស ក្នុង​ប្រទេស​៥នៅ​អាស៊ី
 

១. ប្រទេស​ជប៉ុន​​​​​​​

សាសនា​ធំ​​ៗ​ក្នុង​ប្រទេស​ជប៉ុន​ គឺ​សាសនា​ព្រះពុទ្ធ​ និង​សាសនាស៊ិនតូ។ ចំពោះ​​​ពិធី​បុណ្យ​គ្រីសស្មាស​​តាម​​​​​ប្រពៃណី​សាសនា​គ្រិស្ត ​គេ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពាណិជ្ជកម្ម និង​ជា​ការ​កម្សាន្ត​របស់​ប្រជាជន​ជប៉ុន​ប៉ុណ្ណោះ។ នៅ​​ទី​នោះ ឪពុក​ម្ដាយ​ជន​ជាតិ​ជប៉ុន ចូល​ចិត្ត​ឲ្យ​កាដូ​​ដល់​កូន​​ៗ​របស់​ខ្លួន។ ចំណែក​យុវវ័យ​វិញ​ គេ​មិន​សូវ​និយម​​ជូន​កាដូ​ឲ្យ​គ្នា​ទេ។

 

ត្រួសៗ​ពី​​ការ​រៀប​ចំ​​​បុណ្យ​គ្រីសស្មាស ក្នុង​ប្រទេស​៥នៅ​អាស៊ី
 

២. ប្រទេស​កូរ៉េ​ខាង​ត្បូង​​

ខុស​ប្លែក​ពី​ប្រទេស​ជប៉ុន គ្រីសស្មាស ជា​ពិធី​បុណ្យ​​ផ្លូវ​ការ​នៅ​កូរ៉េ​ខាង​ត្បូង​ បើ​ទោះ​បី​ជា​​​​​ប្រជាជន​កូរ៉េ​ខាង​ត្បូង​ ៧០​ភាគរយ​ជា​អ្នក​កាន់​សាសនា​ព្រះពុទ្ធ​ក៏​ដោយ។ ពិធី​បុណ្យ​គ្រីសស្មាស​នៅ​កូរ៉េ​ខាង​ត្បូង​ ជា​ថ្ងៃ​បុណ្យ​រីករាយ​​​ និង​​ជា​ពេល​វេលា​ផ្អែម​ល្ហែម​សម្រាប់​គូ​ស្នេហ៍។ នៅ​ថ្ងៃ​គ្រីសស្មាស​ ប្រជាជន​កូរ៉េ​ខាង​ត្បូង​និយម​​បរិភោគ​ម្ហូប​អាហារ​តាម​ប្រពៃណី​ជាតិ​ខ្លួន មិន​បរិភោគ​អាហារ​តាម​ប្រទេស​លោក​លិច​នោះ​ទេ។

 

ត្រួសៗ​ពី​​ការ​រៀប​ចំ​​​បុណ្យ​គ្រីសស្មាស ក្នុង​ប្រទេស​៥នៅ​អាស៊ី
 

៣. ប្រទេស​ចិន

​គ្រីសស្មាស​មិន​មែន​ជា​បុណ្យ​ជាតិ​​ក្នុង​ប្រទេស​ចិន​នោះ​ទេ ប៉ុន្តែ​ប្រជាជន​ចិន​ប្រារព្ធ​ពិធី​បុណ្យ​នោះ​ឡើង​ដើម្បី​ជា​ការ​កម្សាន្ត​ប៉ុណ្ណោះ។ ក្មេង​ៗ​នៅ​ប្រទេស​ចិន​ អាច​​​ទទួល​បាន​អំណោយ សរសេរ​​ពាក្យ​បួងសួង​ក្នុង​​សំបុត្រ និង​ថត​រូប​ជា​​មួយ​ លោក​​តា​ណូអែល (Santa) នៅ​តាម​បណ្ដា​ហាង​ទំនិញ​មួយ​ចំនួន​ទៀត​ផង។ ​ក្រដាស​​ពណ៌​ភ្លឺ​​​​​ៗ​​មាន​ខ្ចប់​​របស់​របរ​នៅ​ខាង​ក្នុង​ជា​​អំណោយ​ពេញ​និយម​បំផុត​សម្រាប់​ជា​កាដូ​ក្នុង​ថ្ងៃ​បុណ្យ​គ្រីសស្មាស។ ដោយ​ឡែក​ នៅ​ហុងកុង ម៉ាកាវ កោះ​​តៃវ៉ាន់ គេ​ប្រារព្ធ​ពិធី​បុណ្យ​គ្រីសស្មាស​​តាម​ទំនៀម​ទម្លាប់​​លោក​ខាង​លិច​តែ​ម្តង។

 

ត្រួសៗ​ពី​​ការ​រៀប​ចំ​​​បុណ្យ​គ្រីសស្មាស ក្នុង​ប្រទេស​៥នៅ​អាស៊ី
 

៤. ប្រទេស​ហ្វីលីពីន​​​​

គ្រីសស្មាស​ជា​​​​​បុណ្យ​​ធំ​មួយនៅ​ហ្វីលីពីន​​​ ដោយ​សារ​ប្រជាជន​ប្រហែល​​៩០​ភាគ​រយ​កាន់​​​កាន់​សាសនា​​​គ្រិស្ត។ នៅ​ហ្វីលីពីន បុណ្យ​គ្រីសស្មាស​​គេ​​ចាប់​ផ្ដើម​​ប្រារព្ធ​នៅ​ថ្ងៃ​ទី​១៦​ ខែ​ធ្នូ។ នា​ថ្ងៃ​នោះ​​ក៏​មាន​រៀប​ចំ​គោម រូប​ផ្កាយ តំណាង​ឲ្យ​ចិត្ត​ស្មោះ​ស និង​សេចក្ដី​សង្ឃឹម​របស់​ប្រជាជន​ហ្វីលីពីន​ផង​ដែរ។

 

ត្រួសៗ​ពី​​ការ​រៀប​ចំ​​​បុណ្យ​គ្រីសស្មាស ក្នុង​ប្រទេស​៥នៅ​អាស៊ី
 

៥. ប្រទេស​ថៃ

គ្រីសស្មាស​​មិន​មែន​ជា​ពិធី​បុណ្យ​ផ្លូវ​ការ​ និង​ធ្វើ​យ៉ាង​ទូ​លំ​ទូ​លាយ​ក្នុង​ប្រទេស​ថៃ​នោះ​ទេ។ ប្រទេស​នេះ​​​មាន​ប្រជាជន​៨៥​ភាគ​រយ​កាន់​ព្រះ​ពុទ្ធ​សាសនា ១៤​ភាគរយ​​កាន់​សាសនា​ឥស្លាម និង​១​ភាគរយ​កាន់​សាសនា​ផ្សេងៗ​។ នៅ​តាម​បណ្ដា​ផ្សារ ហាង​ទំនិញ​​ក្នុង​រាជធានី​បាងកក មាន​តុប​តែង​តាម​បុណ្យ​ប្រពៃណី​គ្រីសស្មាស​គឺ​ដើម្បី​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ដែល​ចូល​​ទៅ​ទស្សនា​ក្នុង​ប្រទេស​ថៃ។

 

ត្រួសៗ​ពី​​ការ​រៀប​ចំ​​​បុណ្យ​គ្រីសស្មាស ក្នុង​ប្រទេស​៥នៅ​អាស៊ី
 

៦. ប្រទេស​វៀតណាម​​​

មិន​ខុស​ពី​ប្រទេស​កម្ពុជា ថៃ នោះ​ទេ ប្រទេស​ធ្លាប់​ស្ថិត​ក្រោម​អាណានិគម​បារាំង​មួយ​នេះ​​​​ក៏​មាន​រៀប​ចំ​តុប​តែង​តាម​ពិធី​បុណ្យ​គ្រីសស្មាស​លោក​ខាង​លិច​ដែរ​ ជា​ពិសេស​តាម​បណ្តា​ហាង​ទំនិញ​​ក្នុង​ទីក្រុង។

 

ត្រួសៗ​ពី​​ការ​រៀប​ចំ​​​បុណ្យ​គ្រីសស្មាស ក្នុង​ប្រទេស​៥នៅ​អាស៊ី
 

ទន្ទឹម​​នឹង​ការ​​ប្រារព្ធ​តាម​ពិធី​បុណ្យ​គ្រិសស្មាស​​​​បាន​តាម​​​បណ្ដា​ប្រទេស​​​​មួយ​ចំនួន​នៅ​អាស៊ី ប្រទេស​មួយ​ចំនួន​ក៏​មាន​ការ​ហាម​ឃាត់​មិន​ឲ្យ​​ប្រារព្ធ​ពិធី​នេះ​តាម​ទី​សាធារណ​ផង​ដែរ​ដូច​ជា​​ ប្រទេស​កូរ៉េ​ខាង​ជើង ប្រទេស​អ៊ីរ៉ង់ ប្រទេស​អារ៉ាប៊ីសាអូឌីត​ជា​ដើម។ ចំពោះ​ប្រទេស​សមាជិក​អាស៊ាន​​ គឺ​ប្រទេស​ប្រ៊ុយណេ បាន​ហាម​ឃាត់​ចំពោះ​ការ​ប្រារព្ធ​ឬ​តុប​តែង​តាម​ពិធី​បុណ្យ​គ្រីសស្មាស​តាម​ទី​សាធារណៈ។ ករណី​ល្មើស​នឹង​ច្បាប់​ហាម​ឃាត់ នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ជាប់​ពន្ធនាគារ​រយៈ​ពេល​​៥​ឆ្នាំ៕

 

ចុចអាន៖ មិន​ធ្លាប់​ដឹង​សោះ​ថា​ ពិធី​បុណ្យ​ណូអែល​នៅ​កូរ៉េ​ ខុស​គេ​យ៉ាង​នេះ!

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ sbs, thecoverage​