មិន​ធម្មតា! ១៨​ឈុត​ចំណាយ​ប្រាក់​ជាង​ ៥​ពាន់​ដុល្លារ ពី​និស្សិត​ច្នៃ​ម៉ូដ​សាលា Raffles

និស្សិត​ ២​រូប​បាន​ចំណាយ​ប្រាក់​ជាង​ ៥​ពាន់​ដុល្លារ​ទៅ​លើ​ការ​ច្នៃ​ម៉ូដ​សំលៀក​បំពាក់​ ១៨​ឈុត​ ដើម្បី​​បង្ហាញ​ម៉ូដ​ក្នុង​ឱកាស​ពិធី​បញ្ចប់​ការ​សិក្សា​របស់​ខ្លួន​នៃ​មហាវិទ្យាល័យ​អន្តរជាតិ Raffles Opulence។

មិន​ធម្មតា! ១៨​ឈុត​ចំណាយ​ប្រាក់​ជាង​ ៥​ពាន់​ដុល្លារ ពី​និស្សិត​ច្នៃ​ម៉ូដ​សាលា Raffles

មិន​ធម្មតា! ១៨​ឈុត​ចំណាយ​ប្រាក់​ជាង​ ៥​ពាន់​ដុល្លារ ពី​និស្សិត​ច្នៃ​ម៉ូដ​សាលា Raffles

មិន​ធម្មតា! ១៨​ឈុត​ចំណាយ​ប្រាក់​ជាង​ ៥​ពាន់​ដុល្លារ ពី​និស្សិត​ច្នៃ​ម៉ូដ​សាលា Raffles

ស្ទើរ​តែ​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ទស្សនា​ចំហ​មាត់​គ្រប់​គ្នា​ និង​សំឡេង​ហ៊ោ​ទះ​ដៃ​មិន​ដាច់ ដោយ​សារ​ការ​រចនា​ម៉ូដ​មាន​ភាព​ទាក់​ទាញ​ស្អាត​ប្លែក ដែល​៨​ឈុត​ពី​យុវតី លីវ សុខ​ឡេង ​ចំណាយ​ប្រាក់​អស់​ជាង​ ៣០០០​ដុល្លារ និង​ ១០​ឈុត​ផ្សេង​ទៀត ច្នៃ​ដោយ​យុវជន ឡាំ​វីន ចំណាយ​អស់​ប្រាក់​ជិត​ ២ ០០០ដុល្លារ។

ឡាំ វីន ប្រាប់​ថា​​ សាច់​ក្រណាត់​ដែល​យក​មក​កាត់​ខ្លះ​យក​ចូល​ពី​បរទេស ខ្លះ​យក​ពី​ក្នុង​ស្រុក ដោយ​​ប៉ាក់​ឌិន​និង​រចនា​ម៉ូដ​ដោយ​ខ្លួន​ឯង​ផ្ទាល់​ទាំង​អស់។

ចំណែក​កញ្ញា លីវ សុខ​ឡេង វិញ​និយាយ​ថា ​នាង​ចំណាយ​រយៈពេល ​៣​ខែ​ដើម្បី​រចនា​ម៉ូដ​សំលៀក​បំពាក់​ទាំង​អស់​នេះ​ឡើង ដោយ​ប្រើ​ក្រណាត់​ប៉ាក់​មក​ពី​កូរ៉េ និង​ជ្រើស​យក​គ្រឿង​ដេរ​ល្អ​ៗ​សម្រាប់​ច្នៃ​ម៉ូដ​ទាំង​នេះ។

ក្នុង​ពិធី​បញ្ចប់​ការ​សិក្សា​ និង​បង្ហាញ​ម៉ូដ​នៃ​សាលា Raffles Opulence មាន​និស្សិត​ចូល​រួម​ជា​ច្រើន​បាន​បង្ហាញ​ជូន​ពី​ស្នាដៃ​ច្នៃ​ម៉ូដ​សំលៀក​បំពាក់​សម្រាប់​បុរស ស្ត្រី​សម្រាប់​រាត្រី​ស​មោល​ស​ ព្រម​ទាំង​ស្នាដៃ​ដ៏​មាន​ទេពកោសល្យ​ផ្សេង​ៗ​ទៀត​ដូច​ជា​ផ្នែក​គូរ​ប្លង់ និង​និពន្ធ​ចម្រៀង៕

មិន​ធម្មតា! ១៨​ឈុត​ចំណាយ​ប្រាក់​ជាង​ ៥​ពាន់​ដុល្លារ ពី​និស្សិត​ច្នៃ​ម៉ូដ​សាលា Raffles

មិន​ធម្មតា! ១៨​ឈុត​ចំណាយ​ប្រាក់​ជាង​ ៥​ពាន់​ដុល្លារ ពី​និស្សិត​ច្នៃ​ម៉ូដ​សាលា Raffles

មិន​ធម្មតា! ១៨​ឈុត​ចំណាយ​ប្រាក់​ជាង​ ៥​ពាន់​ដុល្លារ ពី​និស្សិត​ច្នៃ​ម៉ូដ​សាលា Raffles

មិន​ធម្មតា! ១៨​ឈុត​ចំណាយ​ប្រាក់​ជាង​ ៥​ពាន់​ដុល្លារ ពី​និស្សិត​ច្នៃ​ម៉ូដ​សាលា Raffles

មិន​ធម្មតា! ១៨​ឈុត​ចំណាយ​ប្រាក់​ជាង​ ៥​ពាន់​ដុល្លារ ពី​និស្សិត​ច្នៃ​ម៉ូដ​សាលា Raffles

មិន​ធម្មតា! ១៨​ឈុត​ចំណាយ​ប្រាក់​ជាង​ ៥​ពាន់​ដុល្លារ ពី​និស្សិត​ច្នៃ​ម៉ូដ​សាលា Raffles

មិន​ធម្មតា! ១៨​ឈុត​ចំណាយ​ប្រាក់​ជាង​ ៥​ពាន់​ដុល្លារ ពី​និស្សិត​ច្នៃ​ម៉ូដ​សាលា Raffles

មិន​ធម្មតា! ១៨​ឈុត​ចំណាយ​ប្រាក់​ជាង​ ៥​ពាន់​ដុល្លារ ពី​និស្សិត​ច្នៃ​ម៉ូដ​សាលា Raffles

សូមអាន  ​​​​​​  ក្រៅ​ពី​រៀន​ពូ​កែ សិស្ស​អាហារូបករណ៍​បរទេស​នេះ​មាន​ស្ទីល​ស្លៀក​ពាក់​មិន​ចាញ់​តារា

អត្ថបទ៖ លឹម សុ​នា