ក្រសួងវប្បធម៌ និងមហាវិទ្យាល័យ​ SOAS អង់គ្លេស ចាប់ផ្តើមកិច្ចសហ ប្រតិបត្តិការដំណាក់កាល ទី៣ ជួសជុលប្រសាទបន្ទាយឆ្មារ

ភ្នំពេញ៖ ប្រាសាទបន្ទាយឆ្មារ ដែលមានអាយុកាលជាង ៧០០ឆ្នាំ ហើយមកនោះ កំពុងតែទ្រុឌទ្រោម ទទួលរងការ ខូចខាតជាទម្ងន់ នេះគឺជាកង្វល់របស់ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដៃគូពាក់ព័ន្ធដែល មានភារកិច្ចអភិរក្ស ប្រាសាទបុរាណខ្មែរ ហើយក្រសួងវប្បធម៌ និងមហាវិទ្យាល័យ SOAS របស់អង់គ្លេសបាន ចាប់ផ្តើមកិច្ចសហប្រតិបត្តការដំណាក់កាល ទី៣ ដើម្បីជួសជុលប្រសាទ ដ៏ចំណាស់មួយនេះ ។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងមហាវិទ្យាល័យ SOAS របស់អង់គ្លេសនារសៀលថ្ងៃទី២១ខែ ធ្នូ ឆ្នាំ ២០១៥ បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីគម្រោងជួសជុល ប្រាសាទបន្ទាយឆ្មារ ដែលជាប្រាសាទដ៏ចំណាស់ និងជាទីតាំងប្រវត្តិសាស្ត្រ ដ៏ទាក់ទាញមួយក្នុងទឹកដីអង្គររួម និងប្រាសាទរណបចំនួន ៨ទៀតនៅក្បែរនោះ ដែលកំពុងទទួលរងការខូចខាត ហើយនេះជាដំណាក់កាលទី៣ ដែលភាគីមហាវិទ្យាល័យ SOAS មកសិក្សាជាមួយអ្នកជំនាញ និងពិនិត្យទីតាំងផ្ទាល់ក្នុងប្រទេសកម្ពុជា ហើយមកដល់ដំណាក់កាលទី៣នេះ ភាគីទាំងពីររំពឹងទុកថាប្រាសាទបន្ទាយឆ្មារ នឹងត្រូវបានជួសជុលឡើងវិញនៅអំឡុងខែកញ្ញា ឬខែតុលាឆ្នាំ២០១៦ ខាងមុខ ។

លោក ថៃ នរក្សសត្យា រដ្ឋលេខាក្រសួងធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា កិច្ចសហការរវាងក្រសួងវប្បធម៌ និងមហាវិទ្យាល័យSOAS ក្នុងទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស គឺមានអត្ថប្រយោជន៍២គឺទី១ .ដើម្បីបណ្តុះបណ្តាលធនធានមនុស្ស និងទី២. ដើម្បីជួសជុលឡើងវិញនូវប្រាសាទបន្ទាយឆ្មារ និងប្រាសាទរណប ។

លោកបន្តថា “ដើម្បីរៀបចំគម្រោងរយៈពេល ៥ឆ្នាំនេះក្រសួងវប្បធម៌ និងមហាវិទ្យាល័យ SOAS នឹងស្នើរសុំថវិការទៅមូលនិធី Alphawood ដើម្បីរៀបចំសិក្សាគម្រោង និងធ្វើការងារសង្គ្រោះបន្ទាន់ខ្លះៗ នៅប្រាសាទបន្ទាយឆ្មារនិងប្រាសាទរណប ហើយមូលនិធិ Alphawood បានផ្តល់ថវិកានេះសម្រាប់ការសិក្សា និងរៀបចំគម្រោងនេះ ហើយការសិក្សាជួសជុលប្រាសាទបុរាណមួយនេះ ក៏ជាប្រយោជន៍ក្នុងការទាក់ទាញ ភ្ញៀវទេសចរណ៍ផងដែរ” ។

លោកស្រីសាស្ត្រាចារ្យ Ashley Thompson ប្រតិភូមកពីមហាវិទ្យា SOASនិងក្រុមការងារក្រសួងវប្បធម៌ កន្លងទៅបានចុះទៅពិនិត្យមើលលទ្ធភាព នានានៅទីកន្លែងផ្ទាល់នៅកោះកេរ្តិ៍ បន្ទាយឆ្មារ និងជួបពិភាក្សាគ្នានៅសៀមរាប និងភ្នំពេញជាមួយស្ថាប័ន ពាក់ព័ន្ធនានាមានអាជ្ញាធរអប្សរា សាកលវិទ្យាល័យភូមិន្ទ វិចិត្រសិល្បៈ នាយកដ្ឋានសារមន្ទីរ និងនាយកដ្ឋានបុរាណវត្ថុជាដើម” ៕

ក្រសួងវប្បធម៌ និងមហាវិទ្យាល័យ​ SOAS អង់គ្លេស ចាប់ផ្តើមកិច្ចសហ ប្រតិបត្តិការដំណាក់កាល ទី៣ ជួសជុលប្រសាទបន្ទាយឆ្មារ

ក្រសួងវប្បធម៌ និងមហាវិទ្យាល័យ​ SOAS អង់គ្លេស ចាប់ផ្តើមកិច្ចសហ ប្រតិបត្តិការដំណាក់កាល ទី៣ ជួសជុលប្រសាទបន្ទាយឆ្មារ

ក្រសួងវប្បធម៌ និងមហាវិទ្យាល័យ​ SOAS អង់គ្លេស ចាប់ផ្តើមកិច្ចសហ ប្រតិបត្តិការដំណាក់កាល ទី៣ ជួសជុលប្រសាទបន្ទាយឆ្មារ