កម្មករ-កម្មការិនី វិលត្រឡប់ចូលធ្វើការ សភាពការណ៍បានស្ងប់ស្ងាត់ នៅស្វាយរៀង

ភ្នំពេញ៖ លោក ជៀង អំ អភិបាលខេត្តស្វាយរៀង បានថ្លែងឲ្យដឹង នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ នេះថា កម្មករ-កម្មការិនី ភាគច្រើន លើសលប់ បានវិលត្រឡប់ចូលបម្រើរការងារវិញហើយ លើកលែង តែកម្មករសល់តិចតួច ដែលមិនទាន់ចូល ហើយសភាពការណ៍ ក៏បានស្ងប់ស្ងាត់ធម្មតាឡើងវិញដែរ។

លោក ប៉ាវ ស៊ីណា ប្រធានសហភាព ចលនាកម្មករកម្ពុជា បានថ្លែងឲ្យដឹងដែរថា លោកចូលរួមអប អរសាទរ ចំពោះកម្មករ-កម្មការិនី ដែលបានចូលបម្រើរ ការងាររបស់ពួកគេឡើងវិញ ហើយក៏អំពាវនាវកម្មករ កម្មការិនី ដែលមិនទាន់ ចូលបម្រើរការងារវិញ សុំឲ្យចូល។

លោក ប៉ាវ ស៊ីណា បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌ មានដើមអម្ពិល នៅព្រឹកថ្ងៃទី២២ ខែធ្នូ នេះថា សូមឲ្យបងប្អូនកម្មករទំាងអស់ ចូលធ្វើការងារ តាមធម្មតា ហើយ ប្រសិនចង់តវ៉ាអ្វីមួយ ត្រូវធ្វើការជជែក ជាមួយភាគីពាក់ព័ន្ធ ដើម្បីដោះស្រាយ  បញ្ហាតាមសន្តិវិធី៕

កម្មករ-កម្មការិនី វិលត្រឡប់ចូលធ្វើការ សភាពការណ៍បានស្ងប់ស្ងាត់ នៅស្វាយរៀង