លឺសម្លេងល្វើយៗចេញពីអណ្ដូងជម្រៅ ជាង ២០ម៉ែត្រការពិតជាសម្លេង ឆ្កែដ៏កម្សត់ (មានវីដេអូ)

បូស្នី៖ ឆ្កែខ្វាក់ភ្នែកមួយក្បាល ត្រូវបានជួយសង្គ្រោះ ក្រោយពីធ្លាក់ចូលទៅក្នុងអណ្ដូង ប្រហែលជាមួយខែ តែបែរជាមិនស្លាប់ និងត្រូវបាន ដាក់ឈ្មោះឲ្យថា គ្រិស្ដម៉ាស Christmas ។

យ៉ាងណាមិញ ឆ្កែសម្បុលខ្មៅនេះ ត្រូវបានគេរាយការណ៍ថា វាឋិតនៅក្នុងអណ្ដូង ដែលស្ថិតនៅទីវាល ឆ្ងាយពីផ្ទះអ្នកភូមិ ដែលមិនដឹងថា វាធ្លាក់ដោយខ្លួនឯង ឬមានគេទម្លាក់វាចុះនោះទេ ហើយគេមិនបានដឹងថា វាបានទទួលចំណី បានប៉ុន្មាន ពីកូនអ្នកភូមិ ដែលបានបោះឲ្យវា ទើបវានៅមានជីវិតនៅឡើយ។ លោក Fahrudin Caki Bravo ដែលមានតួនាទីជាអ្នកជួយ សង្គ្រោះសត្វ និងមិត្ដភិក្ដ Ratko Koblar បានលឺសម្លេងឆ្កែដ៏កម្សត់នេះ ទើបនាំគ្នា ដើររកមើល និងប្រទះឃើញឆ្កែមួយក្បាលនេះ ក្នុងអណ្ដូង ហើយ Bravo ក៏សម្រេចចិត្ដចុះទៅក្នុងអណ្ដូង ដែលមានជម្រៅជាង ២២ម៉ែត្រ ទៅស្រង់ឆ្កែនេះ។ 

ក្រោយពីជួយស្រោចស្រង់ ជីវិតសត្វឆ្កែនេះ ទើបពួកគាត់ដឹងថា ការពិតឆ្កែនេះ គឺខ្វាក់ភ្នែក និងវាឋិត នៅក្នុង​អណ្ដូងនេះ ប្រហែលជាមួយខែ តែជាសំណាងល្អ រូបរាងរបស់វា នៅស្អាតល្អដដែល៕

សូមទស្សនាវីដេអូ៖ 

លឺសម្លេងល្វើយៗចេញពីអណ្ដូងជម្រៅ ជាង ២០ម៉ែត្រការពិតជាសម្លេង ឆ្កែដ៏កម្សត់ (មានវីដេអូ)
លឺសម្លេងល្វើយៗចេញពីអណ្ដូងជម្រៅ ជាង ២០ម៉ែត្រការពិតជាសម្លេង ឆ្កែដ៏កម្សត់ (មានវីដេអូ)
លឺសម្លេងល្វើយៗចេញពីអណ្ដូងជម្រៅ ជាង ២០ម៉ែត្រការពិតជាសម្លេង ឆ្កែដ៏កម្សត់ (មានវីដេអូ)
លឺសម្លេងល្វើយៗចេញពីអណ្ដូងជម្រៅ ជាង ២០ម៉ែត្រការពិតជាសម្លេង ឆ្កែដ៏កម្សត់ (មានវីដេអូ)

ប្រភពពី

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត