បវរកញ្ញា​អាល្លឺម៉ង់​៖ គ្មាន​អ្នក​ណា​​គេ​បោះ​ឆ្នោត​ឲ្យ​បវរកញ្ញា​ហ្វីលីពីន​នោះ​ទេ

បវរកញ្ញា​អាល្លឺម៉ង់​៖ គ្មាន​អ្នក​ណា​​គេ​បោះ​ឆ្នោត​ឲ្យ​បវរកញ្ញា​ហ្វីលីពីន​នោះ​ទេ

បន្ទាប់​ពី​បង្ក​ភាព​ចលាចល​ជា​ខ្លាំង​កាល​ពី​ថ្ងៃ​ទី២១​ ខែ​ធ្នូ​កន្លង​ទៅ ពេល​នេះ​​កម្មវិធី​ប្រកួត​សម្រស់​បវរកញ្ញា​ចក្រវាល (Miss Universe 2015) កំពុង​តែ​ជួប​រឿង​ចម្រូង​ចម្រាស់​ថ្មី​​មួយ​ទៀត​ពាក់ព័ន្ធ​នឹង​បេក្ខនារី​​មក​ពី​ប្រទេស​ហ្វីលីពីន។

 

បវរកញ្ញា​អាល្លឺម៉ង់​៖ គ្មាន​អ្នក​ណា​​គេ​បោះ​ឆ្នោត​ឲ្យ​បវរកញ្ញា​ហ្វីលីពីន​នោះ​ទេ

 

 

នៅ​ក្នុង​វីដេអូ​មួយ​ដែល​ត្រូវ​បង្ហោះ​លើ​ទំព័រ Facebook របស់​ Missosology នាង Sarah-Lorraine Riek បវរកញ្ញា​មក​ពី​ប្រទេស​អាល្លឺម៉ង់ ត្រូវ​បាន​គេ​សួរ​ពី​អារម្មណ៍​របស់​ខ្លួន​ពេល​ជយ​លាភី​លេខ​ ១ ត្រូវ​ប្រកាស។

 

បវរកញ្ញា​រូប​នេះ​បាន​បញ្ជាក់​ពី​អារម្មណ៍​របស់​ខ្លួន​ថា៖ “ខ្ញុំ​មិន​ជឿ​ទាល់​តែ​សោះ។ ខ្ញុំ​ពិត​ជា​ពិបាក​ចិត្ត​មែន​ទែន​ពី​ព្រោះ​ចំពោះ​ខ្ញុំ​ បវរកញ្ញា​កូឡុំប៊ី​គឺ​​ជា​អ្នក​ឈ្នះ​ពិត​ប្រាកដ ​ហើយ​ត្រូវ​គេ​លួច​ទាំង​ស្រុង។ ខ្ញុំ​ពិតជា​​ត្រេកអរ​ខ្លាំង​ណាស់​នៅ​ពេល​គេ​ប្រកាស​លទ្ធផល​ដំបូង។ ប៉ុន្តែ​ឥលូវ​នេះ ខ្ញុំ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នេះ​ទេ។ ខ្ញុំ​សុំ​ទោស​ដែល​និយាយ​ពាក្យ​ទាំង​នេះ តែ​ទាំង​ខ្ញុំ​និង​បវរកញ្ញា​ដទៃ​ទៀត​គឺ​មិន​ពេញ​ចិត្ត​នឹង​លទ្ធផល​នេះ​ឡើយ។

 

បវរកញ្ញា​អាល្លឺម៉ង់​៖ គ្មាន​អ្នក​ណា​​គេ​បោះ​ឆ្នោត​ឲ្យ​បវរកញ្ញា​ហ្វីលីពីន​នោះ​ទេ

 
បន្ទាប់​ពី​ការ​ឆ្លើយ​តប​នេះ អ្នក​កាសែត​បាន​សួរ​ទៅ​កាន់​កញ្ញា Riek បន្ត​ទៀត​ថា​ ហេតុ​អី​​បាន​ជា​នាង ​និង​បេក្ខនារី​ដទៃ​ទៀត​បាន​​រត់​ទៅ​រក​បវរកញ្ញា​កូឡុំប៊ី​នៅ​ពេល​គេ​ប្រកាស​ថា ​បវរកញ្ញា​ហ្វីលីពីន​ទទួល​បាន​ជយ​លាភី​លេខ​១។ បេក្ខនារី​ស្រស់​ស្អាត​រូប​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ភ្ញាក់​ផ្អើល​នៅ​ពេល​ឆ្លើយ​ថា៖ “ខ្ញុំ​សុំ​​ទោស​ដែល​និយាយ​រឿង​នេះ​ឡើង ប៉ុន្តែ​គ្មាន​អ្នកណា​ក្នុង​ចំណោម​ពួក​យើង​​បាន​បោះ​ឆ្នោត​ឲ្យ​​តំណាង​មក​ពី​ប្រទេស​ហ្វីលីពីន​នោះ​ទេ”។ នៅ​ពេល​អ្នក​កាសែត​សុំ​ឲ្យ​នាង​បក​ស្រាយ​​ឲ្យ​បាន​ច្បាស់​លាស់​ពី​បញ្ហា​នេះ បវរកញ្ញា​អាល្លឺម៉ង់​បាន​បដិសេធ​នឹង​សំណើ​នេះ៕

 

 

ចុចអាន៖រ៉ូប​ Tuk Tuk ជួយឲ្យបវរកញ្ញា​ថៃឈ្នះ​ពាន​​​ក្នុង​កម្មវិធី Miss Universe ​​

 

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖cnn