Facebook ផ្ដល់​​ថវិកា​១ម៉ឺន​ដុល្លារ​ដល់​​បុគ្គលិក​​ដែល​​​មក​រស់​នៅ​ក្បែរ​ក្រុមហ៊ុន


Facebook ផ្ដល់​​ថវិកា​១ម៉ឺន​ដុល្លារ​ដល់​​បុគ្គលិក​​ដែល​​​មក​រស់​នៅ​ក្បែរ​ក្រុមហ៊ុន

ក្រុមហ៊ុន​បណ្ដាញ​សង្គម​ Facebook បាន​ធ្វើ​ការ​ផ្ដល់​ថវិកា​ដល់​បុគ្គលិក​របស់​ខ្លួន​យ៉ាង​តិច​១ម៉ឺន​ដុល្លារ ​ដើម្បី​ឲ្យ​ពួក​គេ​មក​រស់​នៅ​ក្បែរ​​ទី​ស្នាក់​ការ​កណ្ដាល​របស់​ក្រុមហ៊ុន។

 

Facebook ផ្ដល់​​ថវិកា​១ម៉ឺន​ដុល្លារ​ដល់​​បុគ្គលិក​​ដែល​​​មក​រស់​នៅ​ក្បែរ​ក្រុមហ៊ុន

 

ដើម្បី​ទទួល​បាន​នូវ​ថវិកា​នេះ​បុគ្គលិក​ទាំង​ឡាយ​ត្រូវ​តែ​ទិញ​ឬ​ជួល​ផ្ទះ​ ដែល​មាន​ចម្ងាយ​១៦​គីឡូម៉ែត្រ​ពី​ស្នាក់​ការ​កណ្ដាល​របស់​ក្រុមហ៊ុន។ សម្រាប់​បុគ្គលិក​ដែល​មាន​គ្រួសារ​ដើម្បី​មើល​ថែ​ ក្រុមហ៊ុន​នឹង​ផ្ដល់​ជូន​ទឹក​ប្រាក់​ចំនួន​​៥០០០​ដុល្លារ​បន្ថែម​ទៀត​ សរុប​១៥០០០​ដុល្លារ។ បណ្ដាញ​ Facebook បាន​លើក​ឡើង​ថា​ ការ​ដែល​ក្រុមហ៊ុន​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ជួយ​ដល់​បុគ្គលិក​ដែល​មាន​បញ្ហា​​ក្នុង​ឆាក​ជីវិត​របស់​ពួក​គេ។

 

មតិ​​ផ្សេង​​​ៗ​បាន​លើក​​ឡើង​​​ថា ការ​ដែល​​​ក្រុមហ៊ុន​ធ្វើ​បែប​នេះ​​​ព្រោះ​មាន​គោល​បំណង​ជំរុញ​ទឹក​ចិត្ត​បុគ្គលិក​ឲ្យ​ចំណាយ​ពេល​កាន់​តែ​ច្រើន​នៅ​ក្នុង​ការិយាល័យ​ និង​ដើម្បី​ជួយ​កាត់​បន្ថយ​ថ្លៃ​ចំណាយ​លើ​សេវាកម្ម​រថយន្ត​ក្រុង​របស់​បុគ្គលិក។

 

គួរ​បញ្ជាក់​ថា​ កន្លង​មក​ក៏​មាន​ក្រុមហ៊ុន​ដទៃ​ទៀត​បាន​ធ្វើ​ការ​ផ្ដល់​ជូន​ទឹក​ប្រាក់​បន្ថែម​ដល់​បុគ្គលិក​​ ដើម្បី​ឲ្យ​ពួក​គេ​មក​ស្នាក់​នៅ​ក្បែរ​ក្រុមហ៊ុន​ដែរ​​ ដូច​ជា​​ក្រុមហ៊ុន​ Addepar, ក្រុមហ៊ុន​ Palantir និង​ក្រុមហ៊ុន​ SalesforceIQ ជា​ដើម៕​​​​​​​​​​​​​​
​​​​​​​

ចុច​អាន៖ តាម​ពិត​កាមេរ៉ា​ iPhone ​ថត​រូប​ច្បាស់​ដោយ​សារ​​បុគ្គលិក​ជំនាញ​ចំនួន​៨០០​នាក់​រួម​ដៃ​គ្នា​ផលិត​

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ TheGuardian​