​ដូរ​មេ​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត ដោយសារ​ផុត​អាណត្តិ​

បន្ទាយមានជ័យ: មេ​ច្រកទ្វារព្រំដែន អន្តរជាតិ​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវ​ផ្លាស់ប្តូរ​ដោយសារ ផុត​អាណត្តិ​២​ឆ្នាំ​របស់ខ្លួន​។​
 
​ច្រកទ្វារ​នេះ ក្នុង​ឆ្នាំ​២០១៥ គឺមាន​ចំណូល​ពន្ធគយ និង​ចំណូល​ផ្សេងៗ​ទៀត បាន​កើនឡើង​។ តែ​បរិមាណ​ភ្ញៀវទេសចរ ចេញ ចូល​បាន​ថយចុះ បន្តិចបន្តួច​។​

​នេះ​បើតាម​លោក អាន វណ្ណៈ ប្រធាន​ទីស្នាក់ការ​ត្រួត​ពិនិត្យ ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត ដែល​ផុត​អាណត្តិ បាន​និយាយ ក្នុង​ពិធី​ផ្លាស់ប្តូរ​មុខតំណែង និង​តួនាទី​របស់លោក ចេញ កាលពី​ល្ងាច​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥​។
​លោក​ត្រូវ​វិល​ទៅ​បំពេញការងារ ជា​នាយក​ទីចាត់ការ រដ្ឋបាល​សាលាខេត្ត​វិញ ហើយ​ចូល​ជំនួស ដោយ​លោក វួ​ច អូន អតីត​ជំនួយការ​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត -​ប្រធាន​ក្រុម​ត្រួតពិនិត្យ ច្រករបៀង​តាម​បណ្តោយ ព្រំដែន​កម្ពុជា ថៃ ទូទាំង​ខេត្តបន្ទាយមានជ័យ​។​
   
​លោក អាន វណ្ណៈ បានអោយដឹងថា​: ឆ្នាំ​២០១៥ គិតពី​ថ្ងៃទី​១ មករា ដល់​ថ្ងៃទី​៣០ វិច្ឆិកា ឆ្នាំ​២០១៥ ភ្ញៀវ​ចេញ​-​ចូល​ច្រកទ្វារ​អន្តរជាតិ ប៉ោយប៉ែត​មាន​ចំនួន ៤.៤១២.២១៤​នាក់ ថយចុះ​ជាង​ឆ្នាំ ២០១៤ ចំនួន​២១៧.១៨២​នាក់ ឬ​ជិត​៥​ភាគរយ​។ តែ​ចំណូល​ពន្ធគយ បាន ៦១៨.៧៧៣.១៨០.៣៩៤​រៀល ធៀប​នឹង​ឆ្នាំ​២០១៤  បាន​កើន​ជាង ២៤ ភាគរយ​។ សោហ៊ុយ​ត្រួតពិនិត្យ កាំកុងត្រូល​នាំចូល បាន​៥.១១៨.៤៧៥.០០០​រៀល​។ ប្រាក់​ទិដ្ឋាការ បាន​៧០៧.៤៤១ ដុល្លារ​អាមេរិក និង​មធ្យោបាយ​រថយន្ត នាំចូល ៧២.៧៣៣​គ្រឿង រថយន្ត​នាំចេញ ៥៨៥ គ្រឿង ឬ​កើនឡើង​។​
 
​លោក វួ​ច អូន ប្រធាន​ថ្មី​នៃ​ទីស្នាក់ការ​ត្រួតពិនិត្យ ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ប្តេជ្ញា​ខិតខំ​បំពេញការងារ​ថ្មី ប្រកបដោយ​ការទទួលខុសត្រូវ ហើយ​សហ​ការធ្វើការងា​រ សហការ​ទំនាក់ទំនង សហប្រតិបត្តិការ នៅ​ច្រកព្រំដែន​ប៉ោយប៉ែត កម្ពុជា​-​ថៃ អោយបាន​រីកចម្រើន​បន្ថែមទៀត​។​
 
​លោក អ៊ុំ រាត្រី អភិបាលរង ខេត្តបន្ទាយមានជ័យ ផ្តាំ​ផ្ញើអោយ​ប្រធាន​ថ្មី បុគ្គលិក និង​មន្ត្រី​សមត្ថកិច្ច​ជំនាញ កងកម្លាំង​ពាក់ព័ន្ធ នៃ​ច្រកទ្វារ បង្កើន​ការខិតខំ និង​បម្រើ​ការងារ អោយរ​ហ័ស ពេញលេញ និង​សំរេច​ជោគជ័យ​៕V/S

​ដូរ​មេ​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត ដោយសារ​ផុត​អាណត្តិ​

​ដូរ​មេ​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត ដោយសារ​ផុត​អាណត្តិ​

​ដូរ​មេ​ច្រកទ្វារព្រំដែន​ប៉ោយប៉ែត ដោយសារ​ផុត​អាណត្តិ​