​ទាហាន​ថៃ លប​យក​សោ មកចាក់​របង​ព្រំដែន មុខ​ប្រាសាទព្រះវិហារ​វិញ​

​ព្រះវិហារ​: មន្ត្រី​អាជ្ញាធរ​កម្ពុជា បាន​និយាយថា ទាហាន​ថៃ ដែល​លបលួច​មក​កាត់​សោរ របង​ព្រំដែន មុខ​ប្រាសាទព្រះវិហារ ឥឡូវ ពួកគេ​បាន​លប យក​សោរ​នោះ មកចាក់​វិញ​ហើយ បន្ទាប់ពី​មានការ​ស្តី បន្ទោស​ពី​ថ្នាក់លើ របស់ខ្លួន​ថា ការធ្វើ​នោះ មិន​ត្រឹមត្រូវ​។
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ូ សា​គុណ ប្រធាន​នាយកដ្ឋាន កណ្តាល​នគរបាល​ព្រំដែន ដែល​កំពុង​ឈរជើង នៅ​តំបន់​ប្រាសាទព្រះវិហារ បាន​ថ្លែងប្រាប់​អ្នកយកព័ត៌មាន តាម​ទូរស័ព្ទ​ថា បញ្ហា​របង​ទ្វារ​ដែក​ព្រំដែន រវាង​កម្ពុជា និង​ថៃ នៅមុខ​ប្រាសាទព្រះវិហារ បាន​វិល​មក​ប្រក្រតី​វិញ​ហើយ  គ្មាន​បញ្ហា​អ្វី​ទៀត​ទេ​។
​    ​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ូ សា​គុណ បាន​បញ្ជាក់ថា ទា្វរ​ដែក​ច្រកព្រំដែន រវាង​កម្ពុជា ថៃ មុខ​ប្រាសាទព្រះវិហារ ដែល​ថៃ​លួច​មក​កាត់​សោរ ចំនួន​២​ថ្ងៃនោះ គឺ​ត្រូវបាន​ទាហាន​ថៃ​មួយក្រុម លបលួច​មកចាក់​សោរ​វិញ នៅវេលា​ម៉ោង​៦​ព្រឹក ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ ព្រោះថា ទាហាន​ថៃ ដែល​មក ចាក់សោរ​វិញ​នោះ គឺ​លបលួច​មក​ស្ងាត់ៗ​។​
​    ​
​សូមបញ្ជាក់ថា កាលពី​វេលា​ម៉ោង ១២:៣០​នាទី ថ្ងៃត្រង់​ទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ កន្លងមក ទាហាន នគរបាល ប្រជាជន​ថៃ មួយក្រុម មាន​គ្នា​ចំនួន​១៩​នាក់ បាន​លបលួច​មក​កាត់​សោរ របង​ច្រកព្រំដែន នៃ​ប្រទេស​ទាំង​២ មុខ​ប្រាសាទព្រះវិហារ ដោយ​ភាគី​ថៃ កាត់​ច្រ​វ៉ា​ក់​សោរ​ចំនួន​២ គឺ​សោរ​ចាក់​ខាង​កម្ពុជា និង​សោរ​ចាក់​ខាង​ថៃ​។ ការ​កាត់​សោ​នេះ គឺ​នគរបាល​កម្ពុជា បាន​ប្រាប់​ទៅ​ភាគី​ថៃ កុំអោយ កាត់​សោ​យ៉ាង​ដូច្នេះ ប៉ុន្តែ​ថៃ​មិន​ស្តាប់ ពួកគេ​កាត់​ហើយ ក៏​ប្រញាប់ប្រញាល់​ត្រឡប់​ទៅវិញ​។
​    ​
​លោក​ឧ​ត្ត ម​សេនីយ៍​ឯក ហ៊ូ សា​គុណ បានបញ្ជាក់​ថាៈ ការធ្វើ​នេះ​របស់​ថៃ គឺ​គាត់​ធ្វើឡើង​ដោយ​ឯកតោភាគី ប៉ុន្តែ​ចុង ក្រោយ​យើង​បាន​ទូរស័ព្ទ ទាក់ទង​ទៅខាង​ភាគី​ថៃ ទើប​គេ​យក​សោរ មកចាក់​វិញ ហើយ​សភាពការណ៍ នៅទីនេះ បច្ចុប្បន្ន បាន​វិល​មក​ប្រក្រតី​វិញ ហើយ​មិនមាន​បញ្ហា​អ្វី​ទៀត​ទេ​៕V/S

​ទាហាន​ថៃ លប​យក​សោ មកចាក់​របង​ព្រំដែន មុខ​ប្រាសាទព្រះវិហារ​វិញ​

​ទាហាន​ថៃ លប​យក​សោ មកចាក់​របង​ព្រំដែន មុខ​ប្រាសាទព្រះវិហារ​វិញ​

​ទា្វរ​ដែក​នៅមុខ​ប្រាសាទព្រះវិហារ​ដែល​ថៃ​កាត់​សោរ​កន្លងទៅ ឥលូវ​ត្រូវបាន​ថៃ​យក​សោរ មកចាក់​វិញ​ហើយ​(រូបៈ ​ច័ន្ទ​គារ​)

​    ​