ព្រះ​មេគណ​ខេត្តសៀមរាប បានទទួល​អនិច្ចធម្ម​

​សៀមរាប: ព្រះ​សុ​មង្គល​សិលា​ចា​រ្យ ឥន្ទ​កេស​រោ ពេជ្រ សន ព្រះចៅអធិការ​វត្ត ព្រះឥន្ទ្រ​កោ​សី ហៅ​វត្ត​លើ និង​ជា​ព្រះ​មេគណ ខេត្តសៀមរាប បានទទួល​អនិច្ចធម្ម កាលពី​វេលា​ម៉ោង ៥:៥០​នាទី ព្រឹក ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៥ ក្នុង​ព្រះ​ជន្មាយុ ៨២ ព្រះវស្សា ដោយ​រោគាពាធ ស្ថិតនៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ នាទី​ក្រុងភ្នំពេញ​។
​    ​
​ការចូល​អនិច្ចធម្មរ​បស់ ព្រះ​មេគណ​ខេត្តសៀមរាប ពេជ្រ សន ត្រូវបាន​មន្ត្រីរាជការ ក៏ដូចជា ប្រជាពលរដ្ឋ បាន​សំដែង​ការសោកស្តាយ និង​ក្រៀមក្រំ ដោយសារ​បាត់បង់​ព្រឹទ្ធាចារ្យ​សង្ឃ ដ៏​មានបទពិសោធន៍​។​
​    ​
​លោក វណ្ណ ប៊ុណ្ណា ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តសៀមរាប បាន​បញ្ជាក់ថា សព​ព្រះ​មេគណ ខេត្តសៀមរាប បាន​ត្រូវ​និមន្ត​តាម​រថយន្ត មកកាន់​ទី​វត្ត​ព្រះឥន្ទ្រ​កោ​សី ហៅ​វត្ត​លើ ស្ថិតនៅ​សង្កាត់​ស្លក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប ដើម្បី​តម្កល់​ធ្វើបុណ្យ​ទក្ខិណានុប្បទាន ហើយ​សព​ព្រះ​មេគណ បាន​ដឹក​មកដល់​វត្ត នៅ​ថ្ងៃត្រង់​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៥​នេះ​ផងដែរ​។
​    ​
​លោក វណ្ណ ប៊ុណ្ណា បាន​បញ្ជាក់ថា តាម​កម្មវិធី ដែល​រៀបចំ បាន​បញ្ជាក់ថា សព​ព្រះអង្គ​នឹង​តម្កល់​ធ្វើបុណ្យ រយៈពេល​១២​ថ្ងៃ ស្ថិតនៅ​វត្ត ដែល​ព្រះអង្គ​គង់នៅ​។ បន្ទាប់មក សព​នឹង​តម្កល់ទុក​រយៈ ពេល​៣​ឆ្នាំ​បន្តទៀត ទៅតាម​ប្រពៃណី ព្រះពុទ្ធសាសនា ដែល​អតីត​ព្រះចៅអធិការ គ្រប់​ជំនាន់​តែងតែ ធ្វើ​របៀបនេះ មុននឹង​ឈានទៅ​រំលាយ​ព្រះ​សព​។
​    ​
​លោក វណ្ណ ប៊ុណ្ណា បាន​និយាយថា ព្រះ​សុ​មង្គល​សិលា​ចា​រ្យ ឥន្ទ​កេស​រោ ពេជ្រ សន ព្រះចៅអធិការ​វត្ត ព្រះឥន្ទ្រ​កោ​សី ហៅ​វត្ត​លើ និង​ជា​ព្រះ​មេគណ ខេត្តសៀមរាប ទ្រង់​បាន​សាង​ព្រះ​ផ្នួស​(​បួស​) តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ ដោយ​ព្រះអង្គ​មិនដែល​បាន រៀប​គូស្រករ​ម្តងណា​ឡើយ មានន័យថា ពេញ​មួយ​ព្រះជន្ម របស់​ព្រះអង្គ គឺ​បួស​ជាស​ង្ឃ​។

​លោក​បាន​បន្តថា ព្រះអង្គ​មាន​ទីកន្លែង​កំណើត នៅ​ខេត្តព្រៃវែង និង​ក្នុង​ត្រកូល ជា​កសិករ​៕V/S

ព្រះ​មេគណ​ខេត្តសៀមរាប បានទទួល​អនិច្ចធម្ម​

ព្រះ​មេគណ​ខេត្តសៀមរាប បានទទួល​អនិច្ចធម្ម​

ព្រះ​មេគណ​ខេត្តសៀមរាប បានទទួល​អនិច្ចធម្ម​

​ព្រះ​មេគណ​ខេត្តសៀមរាប​ពេជ្រ សន បានទទួល​អនិច្ចធម្ម​នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត(រូបៈច័ន្ទគារ)