រថយន្ត​​​មួយ​​​បាំង​​​កន្លះ​​​ស៊េរី​​​​​​ទំនើប​​​​​​​​​ដែល​​​បុក​​​ម៉ូតូ​​​នគរ​​​បាល​​​ពី​​​ក្រោយបណ្តាល​​​ឲ្យ​​​ស្លាប់​​​​​​ ពាក់​​​ស្លាក​​​លេខ​​​រដ្ឋ​​​

ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​កាល​​​ពី​​​ម្សិលមិញ​​​ថា  រថយន្ត​​​មួ​​យ​​​បាំង​​​កន្លះ​​​ ដែល​​​បុក​​​​​​ម៉ូតូ​​​របស់​​​នគរ​​​បាល​​​ពី​​​ក្រោយ​​​ដោយ​​​ចេតនា​​​នៅ​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​ កាល​​​ពី​​​យប់​​​ថ្ងៃ​​​សៅរិ៍​​ ដោយ​បណ្តាល ​​​ឲ្យ​​​មន្ត្រី​​​ម្នាក់​​​ស្លាប់​និង​​​​ម្នាក់​​​ទៀត​​​រង​​​របួស​​​ធ្ងន់​នោះ ពាក់​​​ស្លាក​​​លេខ​​​រដ្ឋ​​​ ហើយ​​​ត្រូវ​​​បាន​​​ប្រើ​​​ដោយ​​​ក្រុម​​​​ដឹក​ជញ្ជូន​ឈើ​​​ដែល​​​ល្បី​ឈ្មោះ​ជា​​​យូរ​​​មក​​​ហើយ។

​​​យោង​​​តាម​​​លោក សួស  សុខា  អធិការ​​ រង​​​នគរ​​​បាល​​​ខណ្ឌ​​​ព្រែក​​​ព្នៅ​​​បាន​​​ឲ្យ​​​ដឹង​​​ថា រថយន្ត​​​ ម៉ាក​​​តូយ៉ូតា ធុនត្រា​​​ បាន​​​បើក​ការ​​​ពារ​​​​​​រថយន្ត​​​តូយ៉ូតាកាមេរី ដែល​​​បើក​​​យ៉ាង​​​លឿន​​​កាត់​ប៉ុស្តិ៍​​​​​​​​​​ត្រួត​​​ពិនិត្យ​​​​​​​របស់​​​នគរ​​​បាល​​​នៅ​​​ក្នុង​​​ខណ្ឌ​​​ព្រែក​​​ព្នៅ​​​ ភាគ​​​ខាង​​​ជើង​​​រាជ​​​ធានីភ្នំពេញ  ដែល ​​​ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​មន្ត្រី​​​នគរ​​​បាល​​​ចំនួន​​​៨​​​នាក់​​​ដេញ​​​តាម​​​រថយន្ត​​​មួយ​​​គ្រឿង​​​នេះ​​​​ធ្លាយ​ដល់​​​ស្រុក​​​អង្គ​​​ស្នួល​​​ក្នុង​​​ខេត្ត​​​កណ្តាល​​​។

លោក សុខា បាន​​​មាន​​​ប្រសាសន៍​​​ថា ”ខ្ញុំ​​​បាន​​​ចេញ​​​បទ​​​បញ្ជា​​​ឲ្យ​នគរបាល​របស់​​​ខ្ញុំ​ដេញ​​​តាម​​​រថយន្ត​​​នេះ​​​ ព្រោះ​​​វា​​​បើក​​​លឿន​​​ណាស់​​​។  មន្ត្រី​​​នគរ​​​បាល​​​៨​​​នាក់​​​ជិះ​​​ម៉ូតូ​​​៤​​​គ្រឿង​​​បាន​​​ដេញ​​​តាម​​​ប្រហែល​​​១,៥​​​គីឡូម៉ែត្រ​​​ ស្រាប់​​​តែ​​​​​​ ពេល​​​នោះ​​​រថយន្ត​​​ម៉ាក​​​ធុន​​​ត្រា​​​បាន​​​បុក​​​ម៉ូតូ​​​១​​​គ្រឿង​​​ក្នុង​​​ចំណោម​​​ទាំង​​​៤​​​គ្រឿង​​​​​​ពី​​​ក្រោយ​​​”។

លោក​​​បាន​​​បន្ថែម​​​ថា ”នគរ​​​បាល​​​របស់​​​យើង ​​​មិន​​​អា​​​ច​​​ឃាត់​​​រថយន្ត​​​ធុន​​​ត្រា​​​បាន​​​ទេ ព្រោះ​​​វា​​​បើក​​​លឿន​​​ណាស់​​​”។

កាល​​​ពី​​​ថ្ងៃ​​​អាទិត្យ​​​លោក ឈឹម ​​​គឹមហ៊ុយ ​​​អធិការ​​​នគរ​​​បាល​​​ខណ្ឌ​​​ព្រែក​​​ព្នៅ​​​បាន​​​ប្រាប់​​​អត្ត​​​សញ្ញាណ​​​មន្ត្រី​​​នគ​​​របាល​​​ដែល​​​បាត់​​​បង់​​​ជីវិត​​​ថា មាន​ឈ្មោះ ម៉ៅ សំណាង អាយុ​​​២៦ ​​​និង​​​​​​ដៃ​​​គូ​​​របស់​​​គាត់​​​ដែល​​​រង​​​របួស​​​ធ្ងន់​ឈ្មោះ ​​​កែវ សៀងហេង អាយុ​​​២៤​​​ឆ្នាំ។ លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា រថយន្ត​​​ដែល​​​បាន​បើក​​​គេច​​​ ដឹក​​​សុទ្ធ​​​តែ​​​ឈើ​​​មាន​​​តម្លៃ​​​ដែល​​​ទំនង​​​កាប់​​​ដោយ​​​ខុស​​​ច្បាប់​​​។

កាល​​​ពី​​​ម្សិលមិញ លោក គឹម​ហ៊ុយ បាន​​​លើក​​​ឡើង​​​ថា នគ​​​របាល​​​បាន​​​ស្គាល់​​​​​​អត្ត​​​សញ្ញាណ​​​​​​ម្ចាស់​​​រថយន្ត​​​មួយ​​​បាំង​​​កន្លះ​​​ដែល​​​បុក​​​មន្ត្រី​​​នគ​​​របាល​​​ពី​​​ក្រោយ​​​នេះ​​​ហើយ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “រថយន្ត​​​ម៉ាក​​​ ធុន​​​ត្រា​​​នេះ​​​​​​ពាក់​​​ស្លាក​​​លេខ​​​រដ្ឋ​​​ ប៉ុន្តែ យើង​​​មើល​​​មិន​​​ឃើញ​​​លេខ​​​​​​ទេ​​​ ព្រោះ​​​វា​​​បើក​​​បរ​​​ក្នុង​​​ល្បឿន​​​ជាង​​​១០០​​​គីឡូម៉ែត្រ​​​ក្នុង​​​មួយ​​​ម៉ោង​​​។ យើង​​​ស្គាល់​​​អត្ត​​​សញ្ញាណ​​​ជន​​​សង្ស័យ​​​ហើយ​​​ ប៉ុន្តែ  ខ្ញុំ​​​មិន​​​អាច​​​ផ្តល់​​​ព័ត៌​​​មាន​​​បន្ថែម​​​បាន​​​ទេ​​​ ព្រោះ​​​ពួក​​​គេ​​​នឹង​​​រត់​​​គេច​​​ខ្លួន [ប្រសិន​​​បើ​​​ខ្ញុំ​​​ប្រាប់​​​​អំពី​​​អត្ត​​​សញ្ញាណ​​​របស់​​​ពួក​​​គេ​​​] “។

លោក សុខា មាន​​​ឆន្ទៈផ្តល់​​​ព័ត៌មាន​​​ ដោយ​​​លើក​​​ឡើង​​​ថា អ្នក​​​សើុប​​​អង្កេត​​​បាន​​​សម្ភាស​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែល​​​រស់​​​នៅ​​​តាម​​​បណ្តោយ​​​ផ្លូវលេខ​​​​១៥១​​​ជា​​​កន្លែង​​​ដែល​​​ហេតុ​​​ការណ៍​​​​​​បុក​​​ពីក្រោយ​​​នេះ​​​បាន​​​កើត​​​ឡើង​​​​​​ ហើយ​​​បាន​​​កំណត់​​​ថា ម្ចាស់​​​រថយន្ត​​​ម៉ាក​​​ធុនត្រា​​​នេះ​​​ក៏​​​រស់​​​នៅ ក្នុង​​​តំបន់​​​នេះ​​​ដែរ​​​។

បន្ទាប់​​​ពីអាច​កំណត់​​​​​អត្ត​​​សញ្ញាណ​​​អ្នក​​​បើក​​​បរ​​​រថយន្ត​​​មា៉ក​​​ ធុនត្រា​រួច​ លោក សុខា បាន​​​លើក​​​ឡើង​​​ថា នគ​​​របាល​​​បាន​​​កំណត់​​​ថា ទាំង​​​រថយន្ត​​​​​មួយ​បាំង​កន្លះនេះ​ និង​​​រថយន្ត​​​តូយូ៉តា​​​កាមេរី​​​សុទ្ធ​​​តែ​​​ត្រូវ​​​បាន​​​ប្រើ​​​ប្រាស់​​​​​​ដោយ​​​ក្រុម​​​​​​​​​អ្នក​​​មាន​​​អំណាច​​​នៅ​​​ភ្នំពេញ​​​ដែលត្រូវ​​​​​​គេ​​​​​​ដឹង​​​ថា ជាអ្នក​​​ដឹក​​​ជញ្ជូន​​​ឈើ​​​ប្រណីត​​​កាប់​​​ដោយ​​​​​​ខុស​​​ច្បាប់ពី​​​ខេត្ត​​​បាត់​​​ដំបង​​​ និង​​​ខេត្ត​​​ពោធិ៍​​​សាត់​​​។

លោក សុខា បាន​​​លើក​​​ឡើង​​​ទៀត​ថា ​​​លោក​​​ ​​​​​​សៀងហេង​​​ដែល​​​ជា​​​អ្នក​​​បើក​​​ម៉ូតូ​​​នគរ​​​បាល​​​ដែល​​​រថយន្ត​​​បុក​​​ពី​​​ក្រោយ​​​នៅ​​​មិន​​​ទាន់​​​ដឹង​​​ខ្លួន​​​នៅ​​​ឡើយ​​ទេ​​​កាល​​​ពី​​​ម្សិលមិញ​​​ ខណៈកំពុង​ត្រូវ​ បាន​ព្យាបាល​នៅ​​​ឯ​​​មន្ទីរ​​​ពេទ្យ​​​កាល់​​​ម៉ែត៕​​​ ស៊ុយឈាង​

The post រថយន្ត​​​មួយ​​​បាំង​​​កន្លះ​​​ស៊េរី​​​​​​ទំនើប​​​​​​​​​ដែល​​​បុក​​​ម៉ូតូ​​​នគរ​​​បាល​​​ពី​​​ក្រោយបណ្តាល​​​ឲ្យ​​​ស្លាប់​​​​​​ ពាក់​​​ស្លាក​​​លេខ​​​រដ្ឋ​​​ appeared first on ខេមបូឌា ដេលី.