​រថយន្ត​កូ​រូ​ឡា​ពន្លះ​របាំង​ថ្ម​ពុះ​ជែក​ទ្រូងផ្លូវ​បាក់​២​កង់​នៅ​ផ្លូវជាតិ​លេខ​២

រាជធានី​ភ្នំពេញ​៖​បុរស​ម្នាក់​បើករថយន្ត​កូ​រូ​ឡា​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​បុក​របាំង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់ ចំណែក​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ផ្នែក​ខាងឆ្វេង និង​កល់​កង់​មុខ​ផ្នែក​ខាងឆ្វេង​លើ​របាំង​ថ្ម​ទៅមុខ​លែងរួច​។ ហេតុការណ៍​នេះ​កើត​ឡើ​នៅវេលា​ម៉ោង​១០ និង​៣០​នាទី​យប់​ថ្ងែ​ទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ចំណុចកើតហេតុ​ទល់មុខ​ផ្ទះសំណាក់​ម្លប់​លាភ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់អង្រែរ ខណ្ឌមានជ័យ​។ 

​តាម​ប្រភពព័ត៌មាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​បើករថយន្ត​កូរ៉ូឡា​ពណ៌​ស​មួយគ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ​2Z-5836 បើក​ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​ជើង​ទៅ​ត្បូង ខណៈ​មកដល់​ត្រង់ចំណុច​កើតហេតុ​ក៏​រេ​ចង្កូត​ទៅបុក​ចំក្បាល​នាគ​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​២​កង់ និង​បណ្ដាល​ឲ្យ​រថយន្ត​ដាច់​កាឡេ​កង់​មុខ​ផ្នែក​ខាងឆ្វេង​ជាប់​នៅលើ​របាំង​ថ្ម​បើក​ទៅមុខ​លែងរួច​បន្ទាប់មក​ម្ចាស់​រថយន្ត​បាន រត់គេចខ្លួន​បាត់ស្រមោល​បន្សល់​តែ​រថយន្ត​នៅ​កន្លែងកើតហេតុ​។​

​ក្រោយពេល​កើតហេតុ​សម្ថ​តិ​កិច្ច​ចរាចរ​បាន​ចុះមក​ធ្វើការ​វាស់វែង​ដើម្បី​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរជើងគោក​នៃ​ស​ង្ន​ការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ម្ចាស់​រថយន្ត​ខាងលើ​ចូលខ្លួន​មក​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕ 

​រថយន្ត​កូ​រូ​ឡា​ពន្លះ​របាំង​ថ្ម​ពុះ​ជែក​ទ្រូងផ្លូវ​បាក់​២​កង់​នៅ​ផ្លូវជាតិ​លេខ​២