ម្នាក់​ទៀត​ហើយ​! ចង​.​ក​សម្លាប់​ខ្លួន​នៅផ្ទះ​សំណាក់ «​ចាន់ ហេង​» ក្នុង​ខណ្ឌដូនពេញ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យ​ដឹងថា កាល​ពី​វេលា​ម៉ោង០១ ​និង៣០​នាទីរំលងអធ្រាត្រ​ឈាន​ចូល​​ថ្ងៃ​ទី២២ ធ្នូ ២០១៥ មាន​​ការ​ភ្ញាក់​ផ្អើល​មួយ​ បន្ទាប់​ពី​យុវជន​ម្នាក់​ចង.ក​សម្លាប់ខ្លួននៅ​​​​​ក្នុងបន្ទប់​លេខ២០១​ជាន់​ទី​២ ក្នុងផ្ទះ​សំណាក់ «ចាន់ ហេង» ដែល​មាន​ទី​តាំ​​ង​​ផ្ទះ​​លេខ​៣៣ ផ្លូវ៨១ ​ក្រុម​ទី៤៨ ​ភូមិ​៧ ​សង្កាត់​ផ្សារ​ថ្មី​២ ​ខណ្ឌ​ដូនពេញ ។

ប្រភពបាន​ឱ្យ​ដឹងថា ជន​រង​គ្រោះឈ្មោះម៉េ​ង ​អាយុ​​ប្រហែល​២៥​ឆ្នាំ​ ដែល​ខណៈ​ពេលនេះ​ មិនទាន់​ដឹងពី​មូល​ហេតុនោះ​​ទេ ដោយ​សមត្ថ​​កិច្ច​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ ​​។ គួររំលឹកថា មុន​នេះ បុគ្គលិក​ផ្ទះសំណាក់ «​សូ​រិ​យា​ផ្កាយ​៩» ម្នាក់​ស្លាប់ សង្ស័យ​ករណី​ឃាត​កម្ម