យកកាំភ្លើងអាកា បាញ់រះ ទៅលើមេឃ អបអរពិធីមង្គលការ រាកៃបាញ់ចំភ្ញៀវ ស្លាប់យ៉ាងអាណោចអាធ័ម (មានវីដេអូ)

អ៊ីរ៉ាក់៖ ពិធីមង្គលការ ដ៏សប្បាយរីករាយមួយ បានប្រែក្លាយទៅជា ពេលវេលាដ៏រន្ធត់ បន្ទាប់ពីភ្ញៀវម្នាក់ ត្រូវបាញ់ស្លាប់ នៅនឹងកន្លែង នៅពេលដែលបុរសម្នាក់ បានយកកាំភ្លើងអាកា មកបាញ់រះ ទៅលើមេឃ ដើម្បីអបអរ ពិធីមង្គលការ ស្រាប់តែភ្លាត់ស្នៀត បាញ់ចំបុរសរងគ្រោះ តែម្តង។

យកកាំភ្លើងអាកា បាញ់រះ ទៅលើមេឃ អបអរពិធីមង្គលការ រាកៃបាញ់ចំភ្ញៀវ ស្លាប់យ៉ាងអាណោចអាធ័ម (មានវីដេអូ)យកកាំភ្លើងអាកា បាញ់រះ ទៅលើមេឃ អបអរពិធីមង្គលការ រាកៃបាញ់ចំភ្ញៀវ ស្លាប់យ៉ាងអាណោចអាធ័ម (មានវីដេអូ)

បើតាមវីដេអូមួយខ្សែ ដែលត្រូវបានថត នៅក្នុងពិធីមង្គលការ ក្នុងប្រទេសអ៊ីរ៉ាក់នោះ បានបង្ហាញឲ្យឃើញ បុរសម្នាក់ បានយកកាំភ្លើងអាកា បាញ់រះទៅលើមេឃ ខណៈមនុស្សជាច្រើននាក់ ផ្សេងទៀត បានទះដៃ អបអរសាទរ និងហូរកញ្ជ្រៀវ យ៉ាងសប្បាយរីករាយ ក្នុងពិធីនោះ។ ប៉ុន្តែក្រោយមក ស្រាប់តែបុរស ដែលកាន់ កាំភ្លើងអាកា រូបនោះ បាត់បង់ម្ចាស់ការ មិនអាចគ្រប់គ្រង លើកាំភ្លើង របស់ខ្លួនបាន ក៏រាកៃ បាញ់ចំពីក្រោយក្បាល របស់បុរសជាភ្ញៀវម្នាក់ ដែលឈរនៅពីមុខគាត់ បណ្តាលឲ្យស្លាប់ភា្លមៗ នៅនឹងកន្លែង តែម្តង។

យ៉ាងណាមិញ បន្ទាប់ពីបុរសរងគ្រោះ បានដួលទៅលើដីភ្លាម រំពេជនោះ សម្លេងស្រែកដ៏រន្ធត់ បានផ្ទុះឡើង និងមានការភ្ញាក់ផ្អើល តែម្តង៕

សូមទស្សនាទិដ្ឋភាព នៅពេលកើតហេតុ៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត