Messi ឈ្លោះ​គ្នា​ជាមួយ​អ្នកគាំទ្រ​ River Plate ​នៅ​ព្រលាន​យន្តហោះ​ទីក្រុង​តូក្យូ

Messi ឈ្លោះ​គ្នា​ជាមួយ​អ្នកគាំទ្រ​ River Plate ​នៅ​ព្រលាន​យន្តហោះ​ទីក្រុង​តូក្យូ

Lionel Messi ​​តារា​ឆ្នើម​ក្រុម​កំពូល​លើ​លោក​ FC Barcelona ​ត្រូវ​បាន​អ្នកគាំទ្រ​​​ក្រុម ​River Plate ជេរ​ប្រមាថ​ និង​ផ្ទុះ​ជា​ជម្លោះ​​ឡើង​នៅ​​ព្រលាន​យន្តហោះ​អន្តរជាតិ​ Narita International Airport ​​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន​ ​កាល​ពី​ម្សិល​មិញ។

 

Messi ឈ្លោះ​គ្នា​ជាមួយ​អ្នកគាំទ្រ​ River Plate ​នៅ​ព្រលាន​យន្តហោះ​ទីក្រុង​តូក្យូ

 

ក្រុម​ Barcelona ​បាន​ចាក​ចេញ​ពី​ប្រទេស​ជប៉ុន​ កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ បន្ទាប់​ពី​ពួកគេ​បាន​លើក​ពាន​ FIFA Club World Cup ​ដែល​ជា​ពាន​រង្វាន់​ទី​៥ ប្រចាំ​ឆ្នាំ​២០១៥ ​ក្រោយ​ឈ្នះ​ River Plate ៣-០ ខណៈ​ដែល​ Messi ស៊ុត​បាន​១​គ្រាប់ និង​ Luis Suarez ​ស៊ុត​២​គ្រាប់។

 

​បើ​តាម​សារព័ត៌មាន​អេស្ប៉ាញ Sport បាន​ឲ្យ​ដឹង​ថា ​ក្រុម​អ្នកគាំទ្រ​ River Plate ​បាន​ព្យាយាម​​ទៅ​ជិត​ Messi និង​បាន​ជេរ​ប្រមាថ​ Super Star ជម្រើស​ជាតិ​អាហ្សង់ទីន​រូប​នេះ ខណៈ​ដែល​អ្នកគាំទ្រ​ River Plate ម្នាក់​​ឈ្លោះ​គ្នា​ជាមួយ​កីឡាករ​វ័យ​២៨ឆ្នាំ​រូប​នេះ​​ផង​ដែរ ប៉ុន្តែ​ត្រូវ​បាន​អ្នកចាត់ការ​ Luis Enrique, Luis Suarez និង​ Javier Mascherano ជួយ​រារាំង។

 

រីឯ​សារព័ត៌មាន​ AS វិញ ក៏​បាន​​ឲ្យ​ដឹង​ផង​ដែរ​ថា ក្នុង​ហេតុការណ៍​ឈ្លោះ​​គ្នា​នោះ Messi បាន​ត្រៀម​នឹង​ប្រើ​កណ្ដាប់​ដៃ​វាយ​ទៅ​លើ​អ្នកគាំទ្រ​ River Plate ​ម្នាក់​ទៅ​ហើយ មុន​នឹង​​ត្រូវ​លោក​ Enrique, Suarez និង​ Mascherano ​បំបែក​ចេញ។

 

River fans spat at Messi at the Tokyo airport. Suárez, Masche came to defend him Fucking cunts. This is too much pic.twitter.com/Ir9mBJVpF8

— Messi Stats (@MESSlSTATS) December 21, 2015

 

​​យ៉ាងណា​ ហេតុការណ៍​ខាង​លើ​នេះ ពុំ​ទាន់​ដឹង​ថា​កើត​ឡើង​ដោយសារ​មូលហេតុ​អ្វី​ទេ ប៉ុន្តែ​វា​​បាន​​កើត​ឡើង​នៅ​ជិត​កន្លែង​ត្រួត​ពិនិត្យ​លិខិត​ឆ្លង​ដែន​ ​ហើយ​ក៏​ស្ងប់ស្ងាត់​វិញ​យ៉ាង​ឆាប់​រហ័ស​ មុន​ពេល​ក្រុម​របស់​លោក​ Enrique ​បាន​ចាក​ចេញ​ធ្វើ​ដំណើរ​ទៅ​អឺរ៉ុប​វិញ៕

 

-ចុចអាន៖ Messi បំបែក​កំណត់ត្រា​ថ្មី​មួយ​ទៀត​​នៅ​ FIFA Club World Cup

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ 101greatgoals