Van Gaal ស្នើ​ដល់​ក្លិប​បន្ថែម​សន្តិសុខ​ការពារ​លោក​នៅ​ប្រកួត​ទល់​នឹង​ Chelsea


Van Gaal ស្នើ​ដល់​ក្លិប​បន្ថែម​សន្តិសុខ​ការពារ​លោក​នៅ​ប្រកួត​ទល់​នឹង​ Chelsea

ក្លិប​ Manchester United​ នឹង​បង្កើន​ចំនួន​សន្តិសុខ​ការពារ​សុវត្ថិភាព​ទ្វេ​ដង​ នៅ​ការ​ប្រកួត​ក្នុង​ទឹកដី​ទល់​នឹង Chelsea​ នា​ថ្ងៃ​ទី២៨​ ខែ​នេះ​ ដើម្បី​ការពារ​លោក​ Louis van Gaal។

 

Van Gaal ស្នើ​ដល់​ក្លិប​បន្ថែម​សន្តិសុខ​ការពារ​លោក​នៅ​ប្រកួត​ទល់​នឹង​ Chelsea

 

ការ​បន្ថែម​ចំនួន​សន្តិសុខ​នឹង​ត្រូវ​ធ្វើ​នៅ​តំបន់​ដែល​គ្រូ​បង្វឹក​ និង​កីឡាករ​បម្រុង​អង្គុយ​ ដើម្បី​បង្ការ​ក្រែង​មាន​អ្នក គាំទ្រ​រូប​ណា​ចូល​មក​វាយ​លោក​ Van Gaal​ សារ​ជា​ថ្មី​ បន្ទាប់​ពី​ពួកគេ​បាន​ផ្ទុះ​កំហឹង​លើ​គ្រូ​បង្វឹក​សញ្ជាតិ​ហុឡង់ដ៍​ម្ដង​រួច​មក​ហើយ​ ក្នុង​ការ​ប្រកួត​ដែល​ក្រុម​បិសាច​ក្រហម​ភ្លាត់​ស្នៀត​ចាញ់​ Norwich​ ក្នុង​ទឹក​ដី​ ១-២។
 

យ៉ាង​ណា​មិញ​ការ​រឹត​បន្តឹង​សន្តិសុខ​នឹង​ត្រូវ​លុបចោល​ទៅ​វិញ​ក្នុង​ករណី​ដែល​លោក​ Van Gaal​ ត្រូវ​បណ្ដេញ​ចេញ​ ព្រោះ​បើ​តាម​ប្រភព​ព័ត៌មាន​ជា​ច្រើន​បាន​ផ្សាយ​ថា​ ក្លិប​ជើងឯក​ក្របខ័ណ្ឌ​កំពូល​អង់គ្លេស​២០​សម័យ កាល​កំពុង​ទាក់ទង​លោក​ Mourinho​ មក​ដឹកនាំ។

 

Louis van Gaal​ ត្រូវ​អ្នកគាំទ្រ​ដក​សេចក្ដី​ទុក​ចិត្ត​ បន្ទាប់​ពី​ដឹកនាំ​ក្រុម​មិន​បាន​ល្អ​សោះ ​ពោល​គឺ​ចាញ់​ជា​ច្រើន ប្រកួត​នៅ​ Premier League​ ហើយ​ធ្លាក់​ចេញ​ពី​កម្មវិធី​ Capital One Cup និងChampions League បើ​ទោះ​ជា​ចំណាយ​លុយ​កប់​ពពក​ ទិញ​ដូរ​កីឡាករ​ថ្មី​ យ៉ាង​ណា​ក៏ដោយ៕

 

ចុច​អាន៖ Pep Guardiola ​​​ចង់​ដឹក​នាំ​​ Man Utd!

 

ប្រែ​សម្រួល៖ រុន វីរ៉ុត
ប្រភព៖ thesun