សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ល្បាត​តាម​ផ្សារ​ការពារ​សន្តិសុខ

សមត្ថកិច្ច​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ល្បាត​តាម​ផ្សារ​ការពារ​សន្តិសុខ

ក្រុង​ប៉ោយ​ប៉ែ​ត ៖ កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ពង្រឹង​វិធានការ​ការពារ​សុវត្ថិភាព​ដោយ​ធ្វើការ​ល្បាត​តាម​ផ្សា​រទូ​ទាំង​ក្រុង​ប៉ោយ​ប៉ែ​ត ក្នុង​គោលបំណង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​ពលរដ្ឋ​ឱ្យ​បាន​កក់ក្តៅ ខណៈ​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ប្រកាស​ជា​ចំហ​ជំរុញ​ឱ្យ​មាន​យន្តការ​បង្ក្រាប​ក្រុម​ចោរប្លន់ ដែល​រយៈពេល​ចុង​ក្រោយ​នេះ បាន​ធ្វើ​សកម្មភាព​យ៉ាង​សាហាវ​ប្លន់​បាញ់​សម្លាប់​មិន​ញញើត​ដៃ ។

លោក​អនុសេនីយ៍ឯក សៅ សា​រឿ​ន នាយ​ផ្នែក​នគរបាល​សណ្តាប់ធ្នាប់​សាធារណៈ​ក្រុង​ប៉ោយ​ប៉ែ​ត ថ្លែង​ថា យោង​តាម​ការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក​វរសេនីយ៍ត្រី អ៊ុំ សុផល អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ទើប​មន្ត្រី​នគរបាល​បាន​នាំ​គ្នា​ល្បាត​ទូ​ទាំង​ផ្សារ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ជា​ពិសេស​គឺ​នៅ​តាម​កន្លែង​អាជីវករ​លក់​មាស ។

លោកនាយ​ផ្នែក​បញ្ជាក់​ថា ដោយសារ​តែ​មួយ​រយៈពេល​ថ្មី​ៗ​នេះ កើត​មាន​សកម្មភាព​ក្រុម​ចោរ​ប្រដាប់​អាវុធ​ប្លន់​អាជីវករ​លក់​មាស កន្លែង​ប្តូរ​ប្រាក់ ឬ​វេរ​លុយ​មួយ​ចំនួន​នៅ​តាម​បណ្តា​ខេត្ត ក្រុង​ផ្សេង​ៗ​ជា​បន្តបន្ទាប់​នោះ ទើប​ថ្នាក់ដឹកនាំ​បាន​រឹត​បន្តឹង​កងកម្លាំងប្រដាប់អាវុធ​ជា​សមត្ថកិច្ច ឱ្យ​យកចិត្តទុកដាក់​ឱ្យ​បាន​ខ្ពស់​ចំពោះ​បញ្ហា​សុវត្ថិភាព​ជូន​ដល់​ពលរដ្ឋ​នៅ​ក្នុង​តំបន់​ឈរជើង ដើម្បី​រក្សា​សុវត្ថិភាព ។

លោកនាយ​ផ្នែក​បន្ត​ថា ការ​ចុះ​ប្រតិបត្តិការ​នេះ​ដែរ ក្នុង​១​ថ្ងៃ​២​ដង គឺ​ពេល​ព្រឹក​និង​ពេល​ល្ងាច ដើម្បី​ជា​ប្រយោជន៍​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ូ​ន​ពលរដ្ឋ​ឱ្យ​មាន​ភាព​កក់ក្តៅ​ក្នុង​ការ​រស់នៅ​ប្រកប​របរ​ចិញ្ចឹមជីវិត​ក្នុង​ក្រុម​គ្រួសារ និង​ឱ្យ​ស្រប​ទៅ​តាម​យុទ្ធសាស្ត្រ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ៕​