នៅ​ខណៈ​ពេលនេះ​ក្រុម​​កម្ម​ករ​កម្ម​ការិនី​ច្រើន​រយនាក់​កំពុង​ផ្ទុះ​បាតុ​កម្ម​​នៅ​ក្រុងបាវិត​

​ខេត្ត​ស្វាយរៀង ៖ តាម​សេចក្តី​រាយកាណ៍​ពី​អ្នក​ឆ្លើយ​ព័ត៌មាន​​បាន​ឱ្យ​ដឹង​ថា ខណៈ​ពេល​នេះ​ក្រុម​កម្មករ-​កម្មការិនី​​ជា​​ច្រើន​រយ​នាក់​នៅ​​ក្នុង​រោងចក្រ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហាត​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង​​បាន​ផ្ទុះ​បាតុកម្ម​ដោយ​ប្រើ​អំពើ​ហិង្សា​​វាយ​កម្ទេច​រថយន្ត​ប៉ូលិស និង​រថយន្ត​ក្រុម​ហ៊ុន ​ស្ថិត​នៅ​ក្រុង​បាវិត ។

ប្រភព​ព័ត៌​មាន​​បាន​បន្ត​ថា ​ការផ្ទុះ​បាតុ​កម្ម​ដោយ​ប្រើ​អំពើ​ហិង្សា​នៅ​​​ព្រឹក​ថ្ងៃទី​២២ ធ្នូ នេះ​​​​​​​ គេ​សង្កេត​ឃើញ​​​​ទាំង​រថយន្ត​ប៉ូលិស​និង​រថយន្ត​ក្រុម​ហ៊ុនត្រូវ​បាន​ក្រុម​កម្ម​ករ​​កម្ម​ការិនី​​បាន​គប់និង​​វាយកម្ទេច ​​​ហើយ​កម្ម​ករ​មួយ​ចំនួន​ទៀត​​បាននិង​កំពុង​រត់​ប្រសេច​ប្រសាច​ពេញ​​នៅ​កន្លែង​កើតហេតុ​  ។ ចំណែក​​​អ្នក​កាសែត​​​​​ដែល​ទៅ​​យក​ព័ត៌មាន និង​ថត​យកភាព​ក៏​​​កំពុង​​​រត់​​​រក​កន្លែង​សុវត្ថិភាព​ផង​ដែរ ៕​

ព័ត៌​មាន​ពិស្តារ​​មានផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះសន្តិភាព​