វិធីពន្យាកំណើតរបស់ប្រុសៗ ដើម្បី​ការពារ​កុំឲ្យមនុស្សស្រីមាន​ផ្ទៃពោះ

ភរិយា​មានជម្រើស​ជាច្រើនដើម្បីការពារពី​ការមាន​ផ្ទៃពោះ ប៉ុន្តែអ្នក​ជំនាញ​បាន​និយាយ​ថា នៅពេល​បុរសចង់​ការពារ​វិញពិត​ជាមាន​ភាពងាយស្រួល និងសុវត្ថិភាព​ច្រើន ព្រោះ​វាអាច​​ជួយខ្លួន​គាត់ការពារ​ពីការក្លាយ​ជាឪពុក​ក្មេង ទាំងពេល​គាត់មិន​ទាន់ចង់បាន។
យោងតាមអ្នក​ជំនាញបាន​ឲ្យ​ដឹង​ថា ជាធម្មតា​​ស្ត្រីតែងតែ​មានវត្តមាន​នៅក្នុងគ្លីនិកដើម្បីជ្រើសរើស​ថ្នាំពន្យាកំណើត, ថ្នាំរក្សាគភ៌…។
ខាងក្រោមនេះជាការបង្ហាញ​ពីជម្រើស​ការ​ពន្យាកំណើត ៥យ៉ាង​ដែលបុរសៗ​ត្រូវតែប្រើ ប្រសិនបើ​ពួកគេ​មិនទាន់​ចង់បាន​កូន ឬមិនអាច​ជ្រើសរើស​យកថ្នាំពន្យាកំណើត​បាន។
តាម​ការសិក្សា​បានបង្ហាញ​ថា ជម្រើស ៣ក្នុង​ចំណោម ៥អាច​ការពារស្ត្រីពី​ការមានផ្ទៃពោះ​បាន ៨៥%។
តែទោះបីជា​យ៉ាងណា វិធីដូចជា ការដក​អាអូនតូច​ចេញពីទ្វារមាស និងការ​លេង ស្ទាបអង្អែល​ពិតជាធ្វើឲ្យ​បុរសៗ​ពិបាកនឹង​គ្រប់គ្រង​ខ្លួនឯង នៅពេល​ពួកគេ​មាន​អារម្មណ៏។
 
វិធីពន្យាកំណើតរបស់ប្រុសៗ ដើម្បី​ការពារ​កុំឲ្យមនុស្សស្រីមាន​ផ្ទៃពោះ
ស្វាមីគួរតែទទួលយកនូវជម្រើស​ពន្យាកំណើត​ទាំងនេះ ហើយ​ការប្រើវាមិន​ផ្តល់ផល​ប៉ះពាល់​អាក្រក់ និង​មិនចាំបាច់​ត្រូវចំណាយប្រាក់​ច្រើនទៀត​ផង។ ជម្រើស​ពន្យាកំណើត​ទាំង ៥របស់​បុរសសម័យ​ថ្មី៖
តមការ​រួមភេទ
នៅពេលបុរសតមការ​រួមភេទ វាបង្ហាញ​ពីសុវត្ថិភាព ១០០% មិនធ្វើឲ្យស្ត្រី​មានផ្ទៃពោះ​បានឡើយ។ តែទោះបីជាយ៉ាងណា​ក៏ដោយ ការតម​ការរួមភេទ​អាចប៉ះពាល់​ដល់​ជីវិត​អាពាហ៏ពិពាហ៏ និង​អាចបណ្តាល​ឲ្យកើត​មានបញ្ហាធ្ងន់ធ្ងរ​នៅក្នុង​សេចក្តីស្នេហា។
ស្រោមអនាម័យ
គេនិយាយថា ដើម្បីការពារស្ត្រី​ពីការមាន​ផ្ទៃពោះ បុរសៗ​គួរប្រើស្រោមអនាម័យ។ ស្រោមអនាម័យ​ត្រូវបានពាក់ចូល​អាអូនតូច ហើយវា​ត្រូវបាន​គេធ្វើឡើង​ពីជ័រកៅស៊ូ។ វាមិន​ត្រឹមតែ​អាច​ជួយការពារ​ពីការមានផ្ទៃពោះ​ប៉ុណ្ណោះ​ទេ តែវាក៏អាច​ជួយការពារ​ពីការឆ្លងមេរោគ​តាមរយៈ​ការរួមភេទ​ផងដែរ។

ការថើប និងស្ទាបអង្អែល
ការថើប និងស្ទាបអង្អែល​ជាវិធីមួយ​ដលអាចជួយឲ្យដៃគូមាន​ភាពសុខស្រួល។ គ្រាន់តែការ​លេង និងស្ទាបអង្អែលអាចជួយ​ឲ្យ​អាអូនតូចបាញ់នៅខាង​ក្រៅ​ទ្វារមាស ព្រមទាំង​ការពារ​​ពីការ​មានផ្ទៃពោះផងដែរ។
វះកាត់បំពង់​ទឹកកាម
វិធីការពារ​ពីការមានផ្ទៃពោះ​នេះត្រូវចំណាយ​ប្រាក់ច្រើន។ ការវះកាត់​បំពង់ទឹកកាម​នេះសម្រាប់​បុរសដែល​ចង់បាន​កូន។ ទោះបីជា​យ៉ាងណា បុរសៗ​ភាគច្រើន​មិនជ្រើស​យក​វិធីនេះ​ឡើយ ព្រោះវា​មានប្រសិទ្ធិភាព​បំផុត ប្រសិនបើ​អ្នកលែង​ចង់ក្លាយ​ជាឪពុក​ក្មេង៕
ដោយ៖ ដារ៉ា
ប្រភព៖ boldsky

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!