Walcott បង្កើត​​ភាព​អស្ចារ្យ ខណៈ Arsenal យក​ឈ្នះ​លើ Man City

ខ្សែ​ប្រយុទ្ធ Theo Walcott បាន​រកគ្រាប់​បាល់​បញ្ចូល​ទី​បើក​ឆាក​​ចូល​ទី​យ៉ាងល្អ ខណៈ​ដែល Arsenal បាន​ធ្វើ​ឲ្យ​​ខ្លួន​ពួក​គេ​ផ្ទាល់​ក្លាយ​ជា​បេក្ខ​ភាព​​​លេខ​ទី​១​ក្នុង​ការ​ប្រជែង​ជា​មួយ​នឹងក្រុម​កំពុង​នាំ​មុខលើ​​តា​រាង​ក្រប​ខ័ណ្ឌ Premier League គឺ Leicester City តាម​រយៈ​ការ​យក​ឈ្នះ​លើ​ក្រុម Manchester City ក្នុង​លទ្ធផល ២-១ កាល​ពី​ថ្ងៃ​ចន្ទ​។

arsenal-warlcortWalcott  បាន​រក​គ្រាប់​បាល់​បញ្ចូល​ទី​យ៉ាង​ល្អ​ឥត​ខ្ចោះ​​នៅនាទី ទី​៣៣ នៅមុនពេល​ខ្សែ​​បម្រើ Mesut Ozil បាន​​បញ្ជូន​បាល់​យ៉ាង​ល្អ​​ទៅ​ឲ្យ Olivier Giroud ដើម្បី​រក​គ្រាប់​បាល់​ទី​១២​របស់​គេ​​ក្នុង​ចំណោម​ការ​ប្រកួត​១៤​លើក​​នៅ​ជិត​បញ្ចប់​តង់​ទី​១ ខណៈ​ដែល​​ការ​រក​គ្រាប់​បាល់​​វាយ​បក​វិញ​របស់​ខ្សែ​បម្រើ Yaya Toure បាន​កើតឡើង​ហាក់​ដូច​ជា​បន្តិច​ហើយ​សម្រាប់​ក្រុម Man City​។ ការ​ទទួល​ជ័យ​ជម្នះ​នេះ​​បាន​ធ្វើ​ឲ្យ​ក្រុម​របស់លោក Arsene Wenger ដេញ​តាម​ពីក្រោយក្រុម Leicester ត្រឹម​តែ​២​ពិន្ទុ​ប៉ុណ្ណោះ ដើម្បី​ធ្វើ​ឲ្យ Man City ដេញ​តាម​ពីក្រោយ​ដល់​ទៅ​៤​ពិន្ទុ​ក្នុង​​ចំណាត់​ថ្នាក់​លេខ​៣ ក្រោយ​ពីការ​រង​បរា​ជ័យ​ជា​លើក​ទី​៣​ក្នុង​ចំណោម​ការ​ប្រកួត​លីក​ចំនួន​៥​លើក និង​​លើក​ទី​៥​នៃ​រដូវកាល​​នេះ​​បើ​សរុប​រាល់​ការ​ប្រកួត​ទាំង​អស់​។ លោក Wenger ដែល​ក្រុម​របស់​​លោកនឹង​ធ្វើដំណើរ​ទៅ​ប្រកួត​នៅលើ​ទឹក​ដីក្រុម Southampton នៅ​ថ្ងៃ Boxing Day បាន​និយាយ​ថា៖ «វា​មាន​នូវ​ភាព​ដ៏​អស្ចារ្យ​មួយ​ក្នុងក្រុម​នេះ​។ រាល់​​ជ័យជម្នះ​ទាំង​អស់​ពង្រឹង​ដល់​ការ​​ជឿ​ជាក់​របស់​អ្នក និង​កាន់​តែ​ខ្លាំង​​បន្ថែម​ទៀត​ក្នុង​ការ​ប្រកួត​ដ៏​ធំ​បែប​នេះ​។ យើង​ពិត​ជា​មាន​សមា​ជិក​ដ៏​ពិសេស​ក្នុង​ក្រុម​នេះ​»​។ បើ​ទោះ​បី Alexis Sanchez បាន​អវត្តមាន​ម្តង​ទៀត​សម្រាប់​ក្រុម Arsenal ដោយ​សារ​​តែ​​បញ្ហា​របួស​សរសៃ​ពួរ​គន្លាក់​ជើង​ក៏​ដោ ប៉ុន្តែ វាមាននូវការ​អប​អរ​យ៉ាង​ខ្លាំងក្លា​​សម្រាប់ក្រុម​ម្ចាស់ផ្ទះ ក្នុងនោះ​រាប់​បញ្ចូលទាំង Ozil ដែល​បានធ្វើ​​ឲ្យ​ការ​​ជួយមិត្ត​រួម​គ្រាប់​រកគ្រាប់​​​​បញ្ចូល​ទី​​សរុប​​របស់​គេកើន​ដល់​១៥​លើក​នៅ​​រដូវកាល​នេះ​ផងដែរ​៕
ប្រភព​ព័ត៌​មាន៖ Channel News Asia