លោក Blatter និង​​លោក Platini សន្យា​​រក្សា​ការ​ប្រយុទ្ធ ក្រោយ​រង​ពិន័យ​ព្យួរ​៨​ឆ្នាំ

លោក Sepp Blatter និងលោក Michel Platini បាន​សន្យា​ថា នឹង​រក្សា​ការ​​តស៊ូ​ជា​មួយ​នឹង​​សហ​ព័ន្ធកីឡា​បាល់​ទាត់​អន្តរ​ជាតិ​​ហៅកាត់​ថា FIFA ក្នុង​តុលាការ ក្រោយពី​​បាន​រង​ពិន័យ​ព្យួរ​រយៈ​ពេល​​៨​ឆ្នាំ​​ជុំ​វិញ​ការ​​ប្រព្រឹត្ត​ល្មើស​នឹង​​ក្រម​សីលធម៌​ កាល​ពី​ថ្ងៃ​ចន្ទ​​។

fifa-world-cupលោក Blatter ប្រធាន FIFA ចាប់​តាំង​ពី​ឆ្នាំ​១៩៩៨ បាន​និយាយ​ថា លោក​​ត្រូវ​បាន​ក្បត់​ដោយ​​គណៈ​កម្មា​ធិការ​ក្រម​សីលធម៌​របស់​​អង្គ​ភាព​ពិភព​លោក​មួយនេះ​ដែលលោក​បាន​ជួយ និង​បាន​ចោទ​ប្រកាន់​ចៅក្រម​ពី​បទ​​ព្រងើយ​កន្តើយ​ទៅនឹង​ភ័ស្តុ​តាង​ដ៏សំខាន់​ដែល​លោក​ជឿ​ជាក់​ថា គួរ​តែ​​អាច​លុប​លាង​ឈ្មោះ​របស់​​ខ្លួន​បាន​។ បុរស​សញ្ជាតិស្វ៊ីស​វ័យ​​៧៩​ឆ្នាំ​រូបនេះ​​បាន​ឲ្យ​ដឹង​ថា​លោក​នឹង​​ធ្វើការ​ប្តឹង​ឧទ្ធរណ៍​ភ្លាម​ៗ​ទៅកាន់​គណៈ​​កម្មា​ធិការ​របស់ FIFA ប្រឆាំង​នឹង​​ការ​ដាក់​ពិន័យព្យួរ​នេះ នៅ​មុន​ពេលយក​ករណី​នេះ​ទៅកាន់​តុលា​ការ​អាជ្ញា​​កណ្តាល (CAS) ក្នុង​ទីក្រុង Lausanne ប្រសិន​បើ​ចាំ​បាច់​។ លោក Platini ប្រធាន​សហ​ព័ន្ធកីឡា​បាល់​ទាត់​ទ្វីប​អឺ​រ៉ុបហៅកាត់​ថា UEFA និង​ជា​អនុ​ប្រធាន​របស់ FIFA បាន​ប្រើ​ប្រាស់​ពាក្យ​សម្តី​កាន់​តែ​ធ្ងន់​ទៅ​ទៀត​ទៅកាន់​​ក្រៅ​ក្រម​​នៃ​ក្រម​សីល​ធម៌​ដែល​បាន​ធ្វើ​ឲ្យលោក​​ចេញកន្លែង​ដែល​លោក​បាន​ត្រៀម​លក្ខណៈ​ក្នុង​ការ​ដឹកនាំ​។ លោក​បាន​ឲ្យ​ដឹង​ថា ការ​ចេញ​សេចក្តីសម្រេច​របស់ FIFA គឺ​​ជា​រឿងមិន​ត្រឹម​ត្រូវ​ដែលមាន​បំណង​ក្នុង​ការ​​បង្ខូច​កេរិ៍្ត​ឈ្មោះ​របស់​លោក​។ តុលា​ការ​របស់ FIFA បាន​ចេញ​សេច​ក្តី​សម្រេច​ថា បុរស​ទាំង​​ពីរ​រូប​នេះ​បាន​​ប្រព្រឹត្ត​ល្មើស​នឹង​តួនាទី​របស់​ខ្លួន​​ជុំ​វិញ​វិក្កយ​បត្រ​បង់​ប្រាក់​​ចំនួន​២លាន​ដុល្លារ​អាមេ​រិក ដែល​លោក​ Blatter បាន​ប្រគល់​ទៅ​ឲ្យ​លោក Platini កាលពីឆ្នាំ​២០១១​។ អ្នក​ទាំង​ពីរ​និយាយ​ថា ទឹក​ប្រាក់​នេះ​គឺ​សម្រាប់​ការ​ងារ​ដែល​ត្រូវ​បាន​បំពេញ​កាល​ពី​មួយ​ទស​វត្សរ៍មុននេះ​៕
ប្រភព​ព័ត៌​មាន៖ Channel News Asia