សិស្ស​​សាលា​​នៅ​ខេត្ត​ភាគ​ខាង​ជើង​ប្រទេស​ថៃ​រង​​​​​រងា​ខ្លាំង​ កំពុង​​សុំ​​ជំនួយ​


សិស្ស​​សាលា​​នៅ​ខេត្ត​ភាគ​ខាង​ជើង​ប្រទេស​ថៃ​រង​​​​​រងា​ខ្លាំង​ កំពុង​​សុំ​​ជំនួយ​

ក្នុង​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍​នេះ​ អាកាស​ធាតុ​ក្នុង​ប្រទេស​ថៃ​​​​​​​បាន​ធ្លាក់​ខ្យល់​​ត្រជាក់​​ដូច​ប្រទេស​កម្ពុជា​ដែរ។ សប្ដាហ៍​នេះ​​នៅ​ទី​ក្រុង​បាងកក​​​ សីតុណ្ហភាព​ស្ថិត​ក្នុង​ចន្លោះ​ពី​ ២២ ទៅ​៣៤ អង្សា​សេ ហើយ​ត្រូវ​គេ​ព្យាករណ៍​ថា​ នឹង​ចុះ​ត្រជាក់​បន្ត​​​​ទៀត​នា​ពេល​ខាង​មុខ​​ឆាប់​​ៗ​នេះ។

 

សិស្ស​​សាលា​​នៅ​ខេត្ត​ភាគ​ខាង​ជើង​ប្រទេស​ថៃ​រង​​​​​រងា​ខ្លាំង​ កំពុង​​សុំ​​ជំនួយ​
សិស្សសាលា Banpot Witthaya ខេត្ត Chaing Rai អំពាវនាវសុំអាវរងារ
ទន្ទឹម​នឹង​អាកាស​ធាតុ​​ត្រជាក់​ល្មម​​នៅ​រាជធានី​បាងកក​ ចំពោះ​ប្រជាជន​​រស់​នៅ​ភាគ​ខាង​ជើង​ប្រទេស​​​ថៃ​​វិញ​​កំពុង​ជួប​នឹង​អាកាស​ធាតុ​ចុះ​​ត្រជាក់​ដល់​​១៤​ អង្សាសេ។ ដោយ​ឡែក​អាកាស​​ធាតុ​នៅ​តាម​តំបន់​​កំពូល​ភ្នំ​គឺ​​ចុះ​ត្រជាក់​ដល់​ ៥​ ទៅ​ ១០ អង្សាសេ។ តាម​ប្រភព​​ព័ត៌មាន Bangkok Coconut អាកាស​ធាតុ​នា​តំបន់​ភាគ​ខាង​ជើង​ប្រទេស​ថៃ​នឹង​បន្ត​ចុះ​ត្រជាក់​​ខ្លាំង​​ថែម​ទៀត​ដោយ​រង​ឥទ្ធិពល​ពី​អាកាស​ធាតុ​នៃ​ប្រទេស​ចិន។

 

​អ្នក​រស់​នៅ​ខេត្ត​​ Chaing Rai ស្ថិត​នៅ​ភាគ​ខាង​ជើង​ប្រទេស​ថៃ​ ​កំពុង​ជួប​បញ្ហា​​អាកាស​ធាតុ​​ធ្លាក់​ត្រជាក់ ជា​ពិសេស​ក្មេង​ៗ សិស្ស​សាលា​ Banpot Witthaya ខេត្ត​ Chaing Rai កំពុង​អំពាវនាវ​សុំ​ជំនួយ​ឧបត្ថម្ភ​​ជា​អាវ​រងា​ពី​សប្បុរស​ជន​​នានា​ ស្រប​ពេល​ដែល​សិស្ស​​​ខ្លះ​មិន​មាន​លទ្ធភាព​ទិញ​អាវ​រងា​​មក​ពាក់​ការពារ​អាកាស​ធាតុ​ត្រជាក់​បាន៕

 

សិស្ស​​សាលា​​នៅ​ខេត្ត​ភាគ​ខាង​ជើង​ប្រទេស​ថៃ​រង​​​​​រងា​ខ្លាំង​ កំពុង​​សុំ​​ជំនួយ​

សិស្ស​​សាលា​​នៅ​ខេត្ត​ភាគ​ខាង​ជើង​ប្រទេស​ថៃ​រង​​​​​រងា​ខ្លាំង​ កំពុង​​សុំ​​ជំនួយ​

ចុចអាន៖ ថៃ​​ជាប់​ជា​​ប្រទេស​គ្រោះ​ថ្នាក់​​បំផុត ​សម្រាប់​​អ្នកទេសចរ​

 

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ coconut​​​​

​​​