ដឹង​​ប័ណ្ណ​បើក​បរ​មាន​សុពលភាព និង​ប្រើ​ដល់​អាយុ​ប៉ុន្មាន​អត់?


ដឹង​​ប័ណ្ណ​បើក​បរ​មាន​សុពលភាព និង​ប្រើ​ដល់​អាយុ​ប៉ុន្មាន​អត់?

បណ្ណ​បើក​បរ​ដែល​ប្រលង​រួច សុទ្ធ​តែ​មាន​រយៈពេល​សុពលភាព មិន​អាច​ប្រើ​បាន​រហូត​នោះ​ឡើយ។ តាម​មាត្រា​ ៤២ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ចែង​ថា អ្នក​កាន់​បណ្ណ​បើក​បរ​គ្រប់​ប្រភេទ​មាន​សិទ្ធ​បើក​បរ​យាន​យន្ត​រហូត​ដល់​អាយុ​៦៥​ឆ្នាំ។

 

 

ដឹង​​ប័ណ្ណ​បើក​បរ​មាន​សុពលភាព និង​ប្រើ​ដល់​អាយុ​ប៉ុន្មាន​អត់?

 

 

ចាប់​ពី​អាយុ​៦៥​ឆ្នាំ​ឡើង​ទៅ​អ្នក​កាន់​បណ្ណ​បើក​បរ​អាច​អនុញ្ញាត​ឲ្យ​បើក​បរ​បាន​ប៉ុន្តែ​ត្រូវ​ពិនិត្យ​សុខ​ភាព និង​ប្ដូរ​បណ្ណ​បើក​បរ​ដែល​មាន​សុពល​ភាព​រយៈ​ពេល​២​ឆ្នាំ​ម្ដង។

 

ចំ​ពោះ​សុពលភាព​នៃ​ប្រភេទ​បណ្ណ​បើក​បរ​មាន​រយៈ​ពេល​ដូច​ខាង​ក្រោម៖

 

-បណ្ណ​បើក​បរ​ប្រភេទ ក(ទោ​ចក្រ​យាន​យន្ត និង​ត្រី​ចក្រ​យាន​យន្ត) និង​ប្រភេទ​ខ (រថយន្ត​ដឹក​អ្នក​ដំណើរ​មិន​លើស​ពី​៩​នាក់​ដោយ​គិត​ទាំង​អ្នក​បើក​បរ​និង​ទម្ងន់​អតិបរមា​មិន​លើស​៣,៥តោន)មាន​សុពលភាព​រយៈពេល​១០​ឆ្នាំ។
-បណ្ណ​បើក​បរ​ប្រភេទ​គ(រថយន្ត​ដឹក​ទំនិញ​មាន​ទម្ងន់​អតិបរមា​មិន​លើស​ពី៣,៥តោន) ឃ (រថយន្ត​ដឹក​អ្នក​ដំណើរ) និង​ង(រថយន្ត​ប្រភេទ ខ គ និង​ឃ មាន​សណ្ដោង​រ៉ឺម៉ក​ដែល​មាន​ទម្ងន់​អតិបរមា​លើស​ពី​០,៧៥តោន)មាន​សុពលភាព​រយៈ​ពេល​៥​ឆ្នាំ។

 
ចំពោះ​អ្នក​ដែល​ចុះ​ឈ្មោះ​ក្នុង​ការ​ប្រឡង​យក​បណ្ណ​បើក​បរ​បាន​ត្រូវ​ភ្ជាប់​មក​ជាមួយ​នូវ អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ​ ឬ​សំបុត្រ​កំណើត ហើយ​មាន​ការ​បញ្ជាក់​ពី​សាលា​បង្រៀន​បើក​បរ​ផង​ដែរ ៕

 

 

សូមអាន៖   ​​សមត្ថកិច្ច​ស្នើ​ឲ្យ​អ្នក​បើកបរ​យានជំនិះ​ដាក់​ឯកសារ​ជាប់​ខ្លួន​ឲ្យ​បាន​គ្រប់គ្រាន់

 

 

អត្ថបទ៖ លឹម សុ​នា