ស្លាប់ ៤នាក់ របួស ២៥នាក់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី២១ធ្នូ ម្សិលមិញ

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន ១៤លើក យប់ ០៨លើក បណ្តាលឲ្យមនុស្សស្លាប់ ០៤នាក់ ( ស្រី ០១ ) របួសធ្ងន់ ១៥នាក់ (ស្រី ០២នាក់) របួសស្រាល ១០នាក់ (ស្រី ០៣ ) និងមិនពាក់មួក ពេលគ្រោះថ្នាក់មាន ២៣នាក់ (យប់ ០៩នាក់)។

យោងតាមគេហទំព័រ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា ក្នុងគ្រោះថ្នាក់ចរាចរណ៍ ទាំង ១៤លើកនេះ បានបង្កឲ្យ ខូចខាតយានយន្តសរុប ២៤គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៩គ្រឿង រថយន្តធុនតូច ០៤គ្រឿង រថយន្តធំ០១គ្រឿង និង ថ្មើរជើង០២នាក់។

មូលហេតុដែលបណ្តាល ឲ្យមានគ្រោះថ្នាក់រួមមាន៖ ល្មើសល្បឿន ០៧លើក ស្រវឹង ០១លើក មិនគោរពសិទ្ធ ០១លើក ប្រជែងគ្រោះថ្នាក់ ០១លើក មិនប្រកាន់ស្តាំ ០៣លើក និងមិនគោរពសិទ្ធ ០១លើក។

រថយន្តពិន័យ សរុបចំនួន ៥៧៨គ្រឿង (រថយន្តធំ ១៧២គ្រឿង) ស្មើនឹង ៥៩៧ករណី ល្មើសក្រដាសស្នាមមាន ៣១៦គ្រឿង ស្មើនឹង ៣២១ករណី ចំពោះករណីល្មើស បច្ចេកទេស ២៦២គ្រឿង ស្មើនឹង ២៧៦ករណី ដោយឡែកម៉ូតូ ត្រូវបានពិន័យសរុបចំនួន ១០៦៩គ្រឿងផងដែរ៕

ស្លាប់ ៤នាក់ របួស ២៥នាក់ ដោយសារ គ្រោះថ្នាក់ ចរាចរណ៍ ថ្ងៃទី២១ធ្នូ ម្សិលមិញ