កម្មវិធី ប្រូម៉ូសិន ពិសេស ក្នុងឱកាស ឆ្លងឆ្នាំ សកល នៅរមណីយដ្ឋាន បឹងសំរឹទ្ធិ

ភ្នំពេញ៖ សម្រាប់ដំណើរកម្សាន្ត ក្នុងពេលឆ្លងឆ្នាំខាងមុខ តើលោកអ្នកបានស្វែងរក កន្លែងសម្រាប់ដំណើរកម្សាន្តហើយឬនៅ? បើសិនជានៅទេ សូមកុំភ័យ! យើងសូមបង្ហាញកន្លែងកម្សាន្តមួយ ដែលជាកន្លែងរមណីយដ្ឋានកែច្នៃមួយ កំពុងល្បីល្បាញក្នុងខេត្តកំពង់ធំ។

រមណីយដ្ឋានបឹងសំរិទ្ធ ស្ថិតនៅក្នុងស្រុកបារាយណ៍ ខេត្តកំពង់ធំមានព្រំព្រទល់ ជាប់នឹង ខេត្តសៀមរាប នៅទិសពាយ័ព្យ ខេត្តព្រះវិហារ នៅទិសឧត្តរ ខេត្តក្រចេះ នៅទិសបូព៌ ខេត្តកំពង់ចាម និងទិសទក្សិណ ជាប់និងទន្លេសាប ខេត្តកំពង់ធំ មានផ្ទៃដី ១៣ ៨១៤ គ.ម.ផ្ទៃក្រឡា ដែលជាផ្ទៃក្រឡាធំទី២ បន្ទាប់ពីខេត្តមណ្ឌលគិរី ខេត្តមួយនេះមានចម្ងាយ ១៦៨ គីឡូម៉ែត្រពី រាជធានីភ្នំពេញ ។

រមណីយដ្ឋានបឹងសំរឹទ្ធិ ជារមណីយដ្ឋានកែច្នៃដ៏ប្រណីត មួយស្ថិតនៅក្នុងភូមិដូង ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ភាពទាក់ទាញរបស់ រមណីយដ្ឋានបឹងសំរិទ្ធ ក្រោយការច្នៃប្រឌិតរបស់ កូនខ្មែរសុទ្ធសាធ បានបង្កើតឲ្យមាន បឹងមួយនៅចំ កណ្តាលរមណីយដ្ឋាន ដែលមានទឹកថ្លាត្រជាក់ មិនតែប៉ុណ្ណោះមានភ្នំចំឡង មានម៉ូតូទឹក ទូក កូនទា និងឧបករណ៍ជាច្រើនទៀតសម្រាប់ បំរើសេវាកម្មជូនភ្ញៀវទេសចរណ៍ ជាពិសេសមនុស្សជាច្រើន បានពិសោធន៍សមត្ថភាព និងការជិះទោងទឹកចេញពីកំពូលភ្នំ ទម្លាក់ចូលបឹង និងការជិះខ្សែរ៉តទម្លាក់ខ្លួន ពីកំពូលភ្នំ យ៉ាងសម្បាយ និងមានសុវត្តិភាព មួយរយភាគរយ។ រមណីយដ្ឋានកែច្នៃ ដែលកំពុងល្បីល្បាញ ក្នុងខេត្តមួយនេះក៏មាននូវភោជនីយដ្ឋានធំទូលាយ ដែលមានបំរើម្ហូបអាហារ និងភេសជ្ជៈ ទាំងអាស៊ី និងអឺរ៉ុប ដូចជាអាហារ ពេលព្រឹក ថ្ងៃត្រង់ និងពេលល្ងាច មិនតែប៉ុណ្ណោះរមណីយដ្ឋានបឹងសំរឹទ្ធិ ក៏មានទទួលរៀបចំពិធី ផ្សេងៗ ដូចជា ដំណើរកំសាន្តជាក្រុម ប្រជុំ ជប់លៀងផ្សេងៗ និងអាពាហ៍ពិពាហ៍ផងដែរ។

ដើម្បីអបអរសាទរ ពិធីឆ្លងឆ្នាំសកល នាពេលខាងមុខនេះ រមណីយដ្ឋានបឹងសំរឹទ្ធិ មានរៀបចំជាកញ្ចប់សេវាកម្មពិសេស ក្នុងតម្លៃត្រឹមតែ ១៤០ដុល្លារ ប៉ុណ្ណោះសំរាប់ពីរនាក់ នឹងទទួលបាននូវ ៖ បន្ទប់ស្នាក់នៅដ៏ល្អប្រណីត

,អាហារពេលព្រឹក, អាហារពេលថ្ងៃត្រង់, អាហារពេលល្ងាច និង ការលេងល្បែងកម្សាន្ត គ្រប់ប្រភេទនៅក្នុងរមណីយដ្ឋានផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខៈ ០៧៨ ៦៦៦ ៣០៨ /០៧៨ ៦៦៦ ៣០៩៕