រថយន្ត យីឌុប ដឹកទំនិញ លើសចំណុះ កំទេច ស្ពានដែក ៥០ម៉ែត្រ នៅស្រុក ពេជ្រាដា

មណ្ឌលគិរី៖ ស្ពានដែកមួយកន្លែង នៅក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ផ្លូវទៅកាន់រមណីដ្ឋាន ទឹកជ្រោះប៊ូស្រា ត្រូវបានបាក់ស្រុតខ្ទេចខ្ទី ដោយសាររថយន្តយីឌុប ធុនធំដឹកទំនិញលើសចំនួនកំណត់ បណ្តាលឱ្យបាក់ ស្ពានអូរប្លាយ រំខានដល់ការធ្វើចរាចរណ៍ របស់អ្នកស្រុកនិងភ្ញៀវទេសចររាប់រយនាក់ ដែលទៅលេងរមណីយដ្ឋានទឹកធ្លាក់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង 11នាទី យប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥។ លោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥នេះ បានឲ្យដឹងថា កំពុងចាត់ចែង ឱ្យមន្រ្តីនគរបាលចរាចរ ចាត់ចែងសំរួល ដើម្បីឱ្យបងប្អូន អ្នកធ្វើដំណើរនិងភ្ញៀវទេសចរ បានចរាចរណ៍ ជាធម្មតាឡើងវិញ ប៉ុន្តែរហូតដល់ពេលនេះ អ្នកធ្វើដំណើរទាំងអស់ ពុំទាន់បានដំណើរការនៅឡើយទេ។

ទាក់ទងទៅនិងករណី បាក់ស្ពានស្ទះចរាចរ នៅស្រុកពេជ្រា ដារំខានដល់ចរាចរ របស់ប្រជាពលរដ្ឋ និងអ្នកទេសចររាប់រយនាក់ខាងលើនេះ លោក សៅ សុវណ្ណរឹទ្ធ អធិការស្រុកពេជ្រាដា ត្រូវបានប្រជាពលរដ្ឋនៅតំបន់នោះ ធ្វើការរិះគន់ថា ហាក់ដូចជាគ្មានការយកចិត្តទុកដាក់ ក្នុងការជួយសំរួលចរាចរ ជូនបងប្អូននោះឡើយ។

លោកវរសេនីយ៍ទោ យឹម នូច នាយរងការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគបាលផ្លូវគោក បានប្រាប់នៅព្រឹកនេះ មុននេះបន្តិចថា លោកកំពុងចាត់ចែង កងកំលាំងនគរបាលចរាចរ ឱ្យសំរួលដើម្បីឱ្យបងប្អូន បានធ្វើចរាចរជាធម្មតាឡើងវិញ ហើយលោកបាន ធ្វើការរាយការណ៍ជូនទៅ លោកប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត ឱ្យជួយសហការគ្នារយកឡាន ស្ទូចដើម្បីជួយសំរួល ចរាចរជូនបងប្អូន និងនាំយករថយន្ត បង្ក

មករក្សាទុក នៅស្នងការរង់ចាំការដោះស្រាយតាមផ្លូវច្បាប់៕

,

រថយន្ត យីឌុប ដឹកទំនិញ លើសចំណុះ កំទេច ស្ពានដែក ៥០ម៉ែត្រ នៅស្រុក ពេជ្រាដា

រថយន្ត យីឌុប ដឹកទំនិញ លើសចំណុះ កំទេច ស្ពានដែក ៥០ម៉ែត្រ នៅស្រុក ពេជ្រាដា</p