រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កំពុង​ជួបប្រជុំ​ជាមួយ​ប្រធាន​តុលាការ ព្រះរាជអាជ្ញា​ទូទាំងប្រទេស

លោក អង្គ វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ កំពុង​ជួបប្រជុំ​ជាមួយ​ប្រធាន​តុលាការ ព្រះរាជអាជ្ញា ជាមួយនឹង​កងកម្លាំង​សមត្ថកិច្ច ទូទាំងប្រទេស​នា​ព្រឹក​នេះ ដើម្បី​ពិភាក្សា​ពី កិច្ចសហការ​អនុវត្ត​ច្បាប់ រវាង​តុលាការ អយ្យការ និង​នគរបាល​យុត្តិធម៌ ក្នុង​ការងារ​ពង្រឹង​សន្តិសុខ​សាធារណៈ បង្ការ និង​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ។

រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​បញ្ជាក់ថា កិច្ចប្រជុំ​នៅថ្ងៃនេះ​គឺ​ដើម្បី​ពង្រឹង​កិច្ចសហការ​គ្នា​រវាង​ក្រសួង និង​សមត្ថកិច្ច ពាក់ព័ន្ធ​ទាំងអស់​ក្នុងការ​រិះរក​មធ្យោបាយ បង្ការ និង​បង្ក្រាប អំពើរ​ចោរកម្ម​រួមគ្នា ឲ្យ​ទាន់ពេលវេលា ។

កាលពី​ថ្ងៃ១៨ ធ្នូ លោក អង្គ វង្ស វ​ឌ្ឍ​នា រដ្ឋមន្ត្រីក្រសួង​យុ​ត្តិ បានស្នើ​ដល់​ព្រះរាជអាជ្ញា​ទូទាំងប្រទេស ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់​ក្នុងការ​អនុវត្ត​ច្បាប់ ដើម្បី​បង្ការ និង​បង្ក្រាប​អំពើ​លួច ឆក់ ប្លន់ សម្លាប់ ដែល​បាន​កើតមានឡើង​ផ្តួនៗគ្នា ក្នុង​រយៈពេល​ចុងក្រោយ​នេះ។រដ្ឋ​ម​ន្រី្ត​ក្រសួងយុត្តិធម៌ ក៏បាន​ជំរុញ​ឲ្យ​ព្រះ​រា​ជ្ញា​នៅ​ទូទាំងប្រទេស យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ក្នុងការ​អនុវត្ត​ច្បាប់ និង​ផ្តោតលើ​កិច្ចសហការ​ជាមួយនឹង​ស្ថាប័ន​សន្តិសុខ​នានា ដូចជា​មន្ត្រីនគរបាល​យុត្តិធម៌ នគរបាលជាតិ កងរាជអាវុធហត្ថ ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប បទល្មើស​ព្រហ្មទណ្ឌ ជាពិសេស​អំពើ​លួច ឆក់ ប្លន់ សម្លាប់ គ្រឿងញៀន ក្នុង​គោលដៅ​ពង្រឹង​សន្តិសុខ​សាធារណៈ ជូន​ប្រជាពលរដ្ឋ៕