យូរី ត្រៀម​ចេញ Solo អាល់ប៊ុម​ថ្មី​ ប្រភេទ​សាច់​រឿង​

យូរី ត្រៀម​ចេញ Solo អាល់ប៊ុម​ថ្មី​ ប្រភេទ​សាច់​រឿង​

តារា​ចម្រៀង​ស្រី​ដែល​និយម​ធ្វើ​មុខ និង​កាយវិការ Cute Cute យូរី បាន​ឲ្យ​ដឹង​ថា ​នាង​បាន​ត្រៀម​ចេញ​ចម្រៀង Solo អាល់ប៊ុម​​ដែល​មាន​គ្រប់​រសជាតិ​ទាំង​ផ្អែមល្ហែម ជូរចត់​ដើម្បី​អបអរ​ឆ្នាំ​ថ្មី ២០១៦​ខាង​មុខ។

 

យូរី ត្រៀម​ចេញ Solo អាល់ប៊ុម​ថ្មី​ ប្រភេទ​សាច់​រឿង​

 

តារា​ស្រី​វ័យ ២២ ឆ្នាំ​បាន​​ប្រាប់​ក្នុង​ឱកាស​ខួប​កំណើត​អ្នក​ដឹកនាំ​សម្ដែង​មួយ​រូប​ថា “ដើម្បី​ឲ្យ​កាន់តែ​ប្លែក​ និង​ពិសេស​ជាង​ពេល​មុន​ៗ​ នាង​ខ្ញុំ​នឹង​ចេញ​មួយ​អាល់ប៊ុម​តែម្នាក់​ឯង ដែល​មាន​បទ​ញាក់​អម​ដោយ​ក្បាច់​រាំ​ថ្មី​បី​បទ បទ​ស្លូ ៧ បទ”។ មិន​ត្រឹម​ប៉ុណ្ណឹង តារា​ស្រី​រូប​នេះ បាន​ប្រាប់​ទៀត​ថា នាង​ទើប​បាន​បង្កើតក្រុម​រាំ​ផ្ទាល់​ខ្លួនថ្មី​មួយ​ទៀត ដែល​មាន​សមាជិក​សុទ្ធ​តែ​​ជា​នារី​ទៀត​ផង។

 

“ពីមុន​មក​ ខ្ញុំ​មាន​តែ​ក្រុម​រាំ​ជា​ភេទ​ទី​បី​មួយ​ក្រុម និង​​ក្រុម​រាំ​ប្រុស១​ក្រុម​មាន​គ្នា​​៦នាក់ តែ​ឥឡូវ​នាង​ខ្ញុំ​ទើប​បង្កើ​ត​ក្រុម​រាំថ្មី​មួយ​ទៀត ដែល​មាន​សមាជិក​សុទ្ធ​តែ​នារី​ចំនួន​៨​នាក់ ដើម្បី​ផ្ដល់​រសជាតិ​ប្លែក​ទៀត​ដល់​ទស្សនិកជន”។ វិល​មក​ Solo អាល់ប៊ុម​ដែល​ត្រៀម​នឹង​ចេញ​ឆាប់​ៗ​នេះ​ តារា​ស្រី​រាង​តូច​ច្រឡឹង​ដដែល​ បាន​បន្ថែម​ថា ​ជា​វីដេអូ​ចម្រៀង(MV) ដែល​មាន​​សាច់​រឿង​ត​ជាប់​គ្នា​ពី​មួយ​ទៅ​មួយ។

 

 

នាង ថ្លែង​ថា “បាន​ជា​ខ្ញុំ​ចេញ​ជា​ចម្រៀង​សាច់​រឿង​ត​គ្នា​ ព្រោះ​ថា​យុវវ័យ​សម័យ​ឥឡូវ​ចូលចិត្ត​បែប​នេះ ណា​មួយ​ខ្ញុំ ​ក៏​មិន​ធ្លាប់​ចេញ​ជា​រឿង​បែប​នេះ​ដែរ​ពី​មុន​​មក ​នេះ​ជា​លើក​ទី​១​របស់​ខ្ញុំ។” ចំពោះ​ការ​តែង​ខ្លួន​វិញ​ អតីត​តារា​ចម្រៀង​ក្នុង​ផលិតកម្ម​រ៉ក់​រូប​នេះ ​បាន​ឲ្យ​ដឹង​ថា ​កន្លង​មក​នាង​បាន​ទទួល​ពាក្យ​រិះគន់​ទៅ​លើ​ការ​ស្លៀកពាក់ ដូចនេះ​ហើយ​កញ្ញា​បាន​ព្យាយាម​កែប្រែ​ខ្លះ​ៗ​ទៅ​តាមការ​រិះគន់​ក្នុង​ន័យ​កែ​លម្អ​​ទាំង​នោះ​ហើយ។

 

យូរី ត្រៀម​ចេញ Solo អាល់ប៊ុម​ថ្មី​ ប្រភេទ​សាច់​រឿង​

 

សេន យូរី បាន​ហក់​ចូលជ្រក​ក្នុង​ផលិតកម្ម​សាន់ដេ​បាន​រយៈពេល ២ ឆ្នាំ​កន្លះ​ហើយ និង​មាន​បទ​ចម្រៀង​ជាង​៣០​បទ​ចរាចរណ៍​លើ​ទីផ្សារ​មក​ទល់​បច្ចុប្បន្ន៕

 

អត្ថបទ៖ទ្រី រ៉ាវី