ពិធីករSteve Harveyពន្យល់​អំពី​ការ​ប្រកាស​ឈ្មោះ​បវរកញ្ញា​ចក្រវាល​ខុស

ពិធីករSteve Harveyពន្យល់​អំពី​ការ​ប្រកាស​ឈ្មោះ​បវរកញ្ញា​ចក្រវាល​ខុស

តារា​កំប្លែង Steve Harvey បាន​សាង​កំហុស​ដ៏​ធំ​កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​ម្សិលមិញ នៅ​ពេល​ដែល​លោក​​បាន​ប្រកាស​ឲ្យ​បវរកញ្ញា​តំណាង​ឲ្យ​កូឡុំប៊ី ​Ariadna Gutierrez ជា​ម្ចាស់​មកុដ​ តែ​តាម​ការពិត​​បវរកញ្ញា​តំណាង​ឲ្យ​ហ្វីលីពីនPia Wurtzbach ​ទេ​ដែល​ជា​អ្នក​ឈ្នះ​ពិត​ប្រាកដ។

 

ពិធីករSteve Harveyពន្យល់​អំពី​ការ​ប្រកាស​ឈ្មោះ​បវរកញ្ញា​ចក្រវាល​ខុស

 

​​​​​តារា​កំប្លែង​វ័យ​៥៨​ឆ្នាំ​រូប​នេះ​បាន​ពន្យល់​ហេតុផល​ជា​ច្រើន​ នៅ​ពេល​ដែល​លោក​ជួប​អ្នក​សារព័ត៌មាន​​បន្ទាប់​ពី​បញ្ចប់​ការ​ប្រលង។ ពិធីករ​និង​តារា​សម្ដែង​នេះ​បាន​ពន្យល់​នៃ​ការ​ប្រកាស​ខុស​ថា៖ “វា​មិន​សម​​​មាន​រឿង​កើតឡើង​បែប​នេះ​ទេ”។

 

Steve ​បន្ត​ថា​ លោក​​បាន​ច្រឡំ​និយាយ​ពាក្យ “បវរកញ្ញាចក្រវាល” (Miss Universe) ជំនួស​ពាក្យ “​បវរកញ្ញា​លេខ​ពីរ” (First Runner Up) នៅ​ពេល​ដែល​លោក​ហៅ​ឈ្មោះ​បវរកញ្ញា​កូឡុំប៊ី ប៉ុន្តែ​ពេល​ដែល​លោក​មើ​លក្រដាស​លទ្ធផល​ម្ដង​ទៀត​​ទើប​ដឹង​ថា​ប្រកាស​ខុស។ “ពេល​ដែល​ខ្ញុំ​អាន​ក្នុង​ក្រដាស​លទ្ធផល​គេ​បាន​សរសេរ​ថា បវរកញ្ញា​តំណាង​ឲ្យ​កូឡុំប៊ី​ជាប់​លេខ​២​មិន​មែន​លេខ​១​ទេ ហើយ​ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ពេល​ដែល​ប្រកាស​ខុស​បែប​នេះ” ។

 

តារា​កូន​៤​ខាងលើ​បាន​បន្ថែម​ថា​ លោក​មិន​បាន​សម​ការប្រកាស​ថា​នរណា​ជា​អ្នក​ឈ្នះ​ពាន​​បវរកញ្ញា​ចក្រវាល ព្រោះ​ពួក​គេ​ក៏​មិន​ទាន់​ដឹង​ថា​នរណា​ជា​អ្នក​ឈ្នះ​ដែរ។ បន្ទាប់​ពី​លោក​ប្រកាស​ថា បវរកញ្ញា​​កូឡុំប៊ី​ជា​អ្នក​ឈ្នះ នៅ​ពេល​នោះ​​លោក​ទទួល​​ពាក្យ​​មិន​ល្អ​ជា​ច្រើន។

 

ក្រោយ​ពី​មាន​រឿង​ហេតុ​នេះ​កើតឡើង Steve Harveyក៏​​បាន​សរសេរ​សារ​ទាំង​លើ​បណ្ដាញ Twitter និង Facebook ដើម្បី​សុំទោស​​ទៅ​កាន់​បវរកញ្ញា​ទាំង​​ពីរ​​ Ariadna Gutierrezនិង Pia Wurtzbach ​ ចំពោះ​កំហុស​ឆ្គង​ដ៏​ធំ​មួយ​នេះ៕​​​​​​​​

 

ពិធីករSteve Harveyពន្យល់​អំពី​ការ​ប្រកាស​ឈ្មោះ​បវរកញ្ញា​ចក្រវាល​ខុស

 

ពិធីករSteve Harveyពន្យល់​អំពី​ការ​ប្រកាស​ឈ្មោះ​បវរកញ្ញា​ចក្រវាល​ខុស

 

ចុចអាន៖ពីធីករ​ប្រកាស​​ឈ្មោះ​បវរកញ្ញា​ចក្រវាល​ខុស ចេញមុខសរសេរ​សារ​​សុំ​ទោស
​​​​​​​​​
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖  cbsnews