លោក អូបាម៉ា រិះគន់ប្រព័ន្ធ ផ្សព្វផ្សាយ ពីការបំប៉ោង ព្រឹត្តិការណ៍រឿង ISIS

វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក បារ៉ាក់ អូបាម៉ា បានរិះគន់ចំពោះប្រព័ន្ធផ្សព្វផ្សាយ នានារបស់ខ្លួនថា បានផ្សព្វផ្សាយបំប៉ោងចំពោះ ការវាយប្រហាររបស់ ក្រុមភេរវករ រដ្ឋអ៊ីស្លាម ISIS នាពេលថ្មីៗនេះ ដែលបង្កឲ្យមាន ការព្រួយបារម្ភជាសាធារណៈ ចេះតែកើនឡើង ថានឹងអាច កើតមានការ គំរាមកំហែងដោយ ISIS គ្រប់ទីកន្លែង នៅអាមេរិក។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០១៥ នេះដោយ លើកឡើងនូវ សម្ដីរបស់ លោក អូបាម៉ា បន្ដទៀតថា “ខ្ញុំគិតថា រឿងដែលត្រឹមត្រូវនោះ គឺ ទីស្នាក់ការកាសែតក្រុងប៉ារីស ដែលអ្នកបាន ផ្សព្វផ្សាយ ព័ត៌មាន អំពីការវាយប្រហារដ៏ សាហាវព្រៃផ្សៃនៅទីនោះ បន្ទាប់ពីក្រុម ឧទ្ទាមអ៊ីស្លាមនិយមវាយប្រហារ យ៉ាងចាស់ដៃ”។

លោក អូបាម៉ា ក៏បានផ្ដល់កិច្ចសម្ភាសន៍ ជាមួយនឹងសារព័ត៌មាន NPR ទៀតថា “ជាលទ្ធផល ប្រសិនបើអ្នកបាន មើលទូរទស្សន៍ នៅចុងខែនេះ អ្នកនឹងបានឃើញ និងបានឮ អំពីក្រុមឧទ្ទាម បិទមុខ ជាមួយនឹងទង់ជាតិខ្មៅ យ៉ាងមានឥទ្ធិពលចំពោះមុខអ្នក”។ ប្រការនេះត្រូវបាន មេដឹកនាំពិភពលោក អះអាងថា ជាការបំប៉ោងព្រឹត្តិការណ៍ យ៉ាងពិតប្រាកដ។

គួរបញ្ចាក់ថា ក្រុម ISIL គឺជាអក្សរកាត់ដែល ប្រើដោយលោក អូបាម៉ា សម្រាប់ក្រុមឧទ្ទាម អ៊ីស្លាមនិយម IS  ចំពោះ ការវាយប្រហារ ភេរវកម្មដ៏ធំមួយ កាលពីថ្ងៃទី១៣ នៅទីក្រុងប៉ារីស ប្រទេសបារាំង ដែលបានសម្លាប់មនុស្សចំនួន ១៣០នាក់ និងការវាយប្រហារ មួយទៀត កាលពីថ្ងៃទី០២ ខែធ្នូ នៅរដ្ឋកាលីហ្វរញ៉ា សម្លាប់មនុស្សចំនួន ១៤នាក់៕

លោក អូបាម៉ា រិះគន់ប្រព័ន្ធ ផ្សព្វផ្សាយ ពីការបំប៉ោង ព្រឹត្តិការណ៍រឿង ISIS