គជប​៖ មកដល់​ថ្ងៃទី​២១​ធ្នូ មាន​អ្នក​មក​ទទួល​ពាក្យសុំ មុខតំណែង​អគ្គលេខាធិការ ២៧ នាក់ និង​អគ្គលេខាធិការរង​គជ​ប ១១១ នាក់​

ភ្នំពេញ: គជប បានប្រកាសថា ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ ចំនួន​អ្នកយក​ពាក្យសុំ​ឈរឈ្មោះ ជា​បេក្ខជន​អគ្គលេខាធិការ និង​អគ្គលេខាធិការរង មាន​ចំនួន​សរុប ១៣៨ នាក់​។ ក្នុងនោះ មុខតំណែង​អគ្គលេខាធិការ មាន​អ្នក​មក​ទទួលយក​ពាក្យ​សុំ ចំនួន ២៧ នាក់ និង​មុខតំណែង​អគ្គលេខាធិការរង មាន​អ្នក​មក​ទទួលយក​ពាក្យ​សុំ​ចំនួន ១១១ នាក់​។​

​គជប បានប្រកាសថា គជប ត្រូវការ​ជ្រើសរើស​អគ្គ​លេខាធិការ ចំនួន ១ រូប និង​អគ្គលេខាធិការរង ចំនួន ៤ រូប ដើម្បី​បម្រើ​ការងារ នៅ​គជប​។ គជប នៅតែ​បន្ត​ចែក​ពាក្យសុំ និង​ទទួល​ពាក្យសុំ​បម្រើ​ការងារ រហូតដល់​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៥ វេលា​ម៉ោង ១៧ និង ៣០ នាទី​។

តាមច្បាប់ សមាសភាពគជបថ្មីទាំង ៩ រូប ជាអ្នកជ្រើសតាំង​អគ្គលេខាធិការ ១ រូប និងអគ្គលេខាធិការរង​ ទាំង ៤ រូប របស់គជប​។

ចាប់តាំងពីបង្កើតគជបថ្មី កាលពីថ្ងៃទី១៣ ខែមេសា​ ឆ្នាំ២០១៥ គឺលោក ទេព នីថា នៅតែបន្តតំណែងជាអគ្គលេខាធិការគជប​ រហូតដល់សព្វថ្ងៃ ជាមួយនឹង​អគ្គលេខា​ធិការរង​គជប ១ រូប គឺលោក សុកលៈ ទិប៉ោ៕

គជប​៖ មកដល់​ថ្ងៃទី​២១​ធ្នូ មាន​អ្នក​មក​ទទួល​ពាក្យសុំ មុខតំណែង​អគ្គលេខាធិការ ២៧ នាក់ និង​អគ្គលេខាធិការរង​គជ​ប ១១១ នាក់​

  • គជប​៖ មកដល់​ថ្ងៃទី​២១​ធ្នូ មាន​អ្នក​មក​ទទួល​ពាក្យសុំ មុខតំណែង​អគ្គលេខាធិការ ២៧ នាក់ និង​អគ្គលេខាធិការរង​គជ​ប ១១១ នាក់​已关闭评论
  • 7 views
  • Hide Sidebar
    A+
Publish on:2015/12/22  Category:ក្នុងស្រុក