រហូតដល់​ព្រឹក​ថ្ងៃទី​២២​ធ្នូ​នេះ បាតុកម្ម​របស់​ក្រុមកម្មករ​នៅ​បាវិត ឈានដល់​ការ​គប់​ដុំថ្ម​លើ​សមត្ថកិច្ច និង​ដុត​ឡានទឹក ២ គ្រឿង​

ភ្នំពេញ: ​បាតុកម្ម​របស់​ក្រុមកម្មករ នៅ​បាវិត កាន់តែ​ក្តៅ នា​ព្រឹក​ថ្ងៃទី​២២​ធ្នូ​នេះ កម្មករ​បាន​គប់​ដុំថ្ម លើ​សមត្ថកិច្ច​ប៉ូលិស និង​ដុត​ឡានទឹក ២ គ្រឿង​។ ចំណែក​ក្រុមប៉ូលិស ក៏បាន​ចាប់​កម្មករ​ជាច្រើន​នាក់​។ មិនទាន់មាន​ការបញ្ជា​ក់​ពី​ចំណុច​អ្នករងគ្រោះ និង​ចំនួន​កម្មករ ដែល​ត្រូវ​ចាប់ខ្លួន​នៅឡើយ​ទេ​។

កាលពីព្រឹកថ្ងៃទី២១ធ្នូ ក្រុមប៉ូលិស ​ប៉េអឹម បានប្រើឡានទឹកបាញ់បំបែកការជួបជុំ​របស់​ក្រុមកម្មករ និងបានចាប់ខ្លួនកម្មករសរុប ៥៨ នាក់ ក្នុងនោះ មានប្រុស ២២ នាក់។ រហូតដល់ព្រលប់​ថ្ងៃទី២១ធ្នូ ទើបប៉ូលិសដោះលែងមកវិញ។

ដោយឡែក កម្មករ ៤ នាក់ ដែល​ត្រូវ​បាន​ចាប់ខ្លួន ចាប់តាំង​ពីថ្ងៃ​ផ្ទុះ​កូដកម្ម នៅតំបន់​សេដ្ឋកិច្ចពិសេស មេនហាតធេន និងតាយសេង កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៥ ត្រូវបានតុលាការ សម្រេចឃុំខ្លួនបណ្តោះអាសន្ន នៅតុលាការ។ អ្នកទាំង​នោះ ត្រូវ​បាន​ចោទ​ប្រកាន់ ថា​បាន​​គប់​​ដុំ​ថ្ម បំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ៕​