​ផ្តើម​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​

បន្ទាយមានជ័យ: ជា​សង្កា​ត់ទី​២ បន្ទាប់ពី​សង្កាត់​ទឹកថ្លា សង្កាត់​អូរ​អំបិល នៅ​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ផ្តើម​ទទួលបាន​ការកំណត់ តំបន់​វិនិច្ឆ័យ​លើ​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណ​:​ជា​ប្រព័ន្ធ ឬ​ធ្វើ​ប្លង់ដី​ជា​ប្រព័ន្ធ​។​
 
​លោក មួង វិបុល អនុប្រធាន​មន្ទីរ​រៀបចំ ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី ខេត្តបន្ទាយមានជ័យ និង​ជា​នាយករង​ចាត់ការ​កម្មវិធី អនុវិស័យ​រដ្ឋបាល​ដីធ្លី​ខេត្ត បាន​និយាយថា​: តាំងពី​ឆ្នាំ​២០០២​មក ការចុះបញ្ជី​ដីធ្លី មាន​លក្ខណ​:​ជា​ប្រព័ន្ធ ក្នុង​ខេត្ត សម្រេច​លទ្ធផល បាន ១១៣.០៤៦ ប័ណ្ណ​។​
 
​លោក​បាន​និយាយ​បន្តថា​: ឥឡូវនេះ ដំណើរការ ត្រូវធ្វើ​នៅ​សង្កាត់​អូរ​អំបិល​។ តាម​ស្ថិតិ សង្កាត់​នេះ មាន​ផ្ទៃដី ៣.៧៥០ ហិកតា ក្នុងនោះ​ដី​កសិកម្ម ៣.២១៥ ហិកតា ដី​លំនៅឋាន ២៨០ ហិកតា និង​ដី​រដ្ឋ ២៥៥ ហិកតា​។ មាន​ពលរដ្ឋ​ចំនួន ២.៨២៩ ហិកតា មនុស្ស​រាយ ១២.២៤៥​នាក់​។​
   
​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ បាន​និយាយ​សំណូមពរ ដល់​ស្ថាប័ន​ពាក់ព័ន្ធ មាន​អង្គភាព​ឥណទាន ប្រជាពលរដ្ឋ មេត្តា​ចូលរួម​សហការ និង​ផ្តល់​ភាពងាយស្រួល ដល់​ក្រុមការងារ​ចុះបញ្ជី​ដីធ្លី ដើម្បី​ប្រព្រឹត្តទៅ​រលូន​។ សូម​អាជ្ញាធរ​ដែនដី ជួយ​ថែរក្សា​ការពារ​បង្គោល​ប្រឹថពី​វិភាគ​។ សូម​អាជ្ញាធរ ពិសេស​ពលរដ្ឋ មេត្តា​កំណត់អោយ​បានច្បាស់លាស់ ត្រឹមត្រូវ និង​បោះបង្គោល​រឹងមាំ ព្រំ​ក្បាលដី​, ព្រំប្រទល់​រដ្ឋបាល ចៀសវាង​រាំងស្ទះ ដល់​ដំណើរការ​ចុះបញ្ជី​ដីធ្លី​។ សុំ​ពលរដ្ឋ​ពាក់ព័ន្ធ ត្រៀម​ឯកសារ​គតិយុត្តិ ដូចជា​: អត្តសញ្ញាណប័ណ្ណ សៀវភៅ​គ្រួសារ សំបុត្រកំណើត លិខិត​អាពាហ៍ពិពាហ៍ និង​លិខិតបញ្ជាក់​ដីធ្លី​៕V/S

​ផ្តើម​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​

​ផ្តើម​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​

​ផ្តើម​ការចុះបញ្ជី​ដីធ្លី មាន​លក្ខណៈ​ជា​ប្រព័ន្ធ សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ​