រដ្ឋសភា រៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស លើក​ទី​១ ជូន​សមាជិក​រដ្ឋសភា នីតិកាល​ទី​៥

ភ្នំពេញ: លោក ឡេង ប៉េងឡុង អគ្គលេខាធិការ បានចេញ​សេចក្តីជូនដំណឹង នៅ​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥ បង្ហាញ​ពី​ការរៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស លើក​ទី​១ ជូន​សមាជិក សមាជិកា​រដ្ឋសភា នីតិកាល​ទី​៥​។ ពិធី​នោះ នឹងធ្វើ​ឡើង នៅ​រសៀល​ម៉ោង ២ ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៥ នៅ​វិមាន​រដ្ឋសភា ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង​សំរិន ប្រធានរដ្ឋសភា​។​

​លោក ឡេង ប៉េងឡុង បានបញ្ជាក់​ក្នុង​សេចក្តីជូនដំណឹង​ថា "​ការផ្តល់ជូន​គ្រឿង​ឥស្សរិយយស​ដល់​សមាជិក សមាជិកា​រដ្ឋសភា គឺ​អនុវត្ត​តាមច្បាប់​ស្តីពី​លក្ខន្តិកៈ​តំណាងរាស្ត្រ ដែលជា​ការឆ្លើយតប​ទៅនឹង​គុណបំណាច់​ដ៏​ឧត្តុង្គឧត្តម ដែល​សមាជិក សមាជិកា​រដ្ឋសភា បាន​បំពេញការងារ​ជូន​ជាតិ និង​ប្រជាពលរដ្ឋ​"៕​

រដ្ឋសភា រៀបចំ​ពិធី​បំពាក់​គ្រឿង​ឥស្សរិយយស លើក​ទី​១ ជូន​សមាជិក​រដ្ឋសភា នីតិកាល​ទី​៥