ឆ្អឹងជំនីរ​​ចំហុយ​ត្រាវ​

គ្រឿងផ្សំ៖
ឆ្អឹងជំនីរ​ ២ខាំ​ត្រាវ​ ចិតដុំៗ ​១ ខាំ​ស្រាស ២​ ស្លាបព្រា​បាយ​ម្សៅឆា ១​ ស្លាប​ព្រាកាហ្វេ​ស្ករ កន្លះ​ស្លាប​ព្រាកាហ្វេ​អំបិលចុង​ស្លាប​ព្រាកាហ្វេ​ទឹកប្រេង​ខ្យង​ កន្លះ​ស្លាប​ព្រាបាយ​ខ្ទឹមស​ចិញ្ច្រាំ​ ១ស្លាប​ព្រាកាហ្វេ​ខ្ញីចិញ្ច្រាំ ​២ ​ស្លាបព្រា​កាហ្វេ​ម្ទេស​ផ្អែម​ ១ ផ្លែ ​ហាន់​ស្តើងៗ​
ឆ្អឹងជំនីរ​​ចំហុយ​ត្រាវ​

វិធីធ្វើ៖​យកឆ្អឹង​ជំនីរ ​កាត់កង់ខ្លីៗ​ ប្រឡាក់​ជាមួយ​ស្រាស ​និងគ្រឿង​ដទៃទៀត​គ្រប់មុខ​ ទុកចោល ​១ ម៉ោង​ អោយចូល​ជាតិ។​យកត្រាវ​តម្រៀប​នៅបាតចាន ​ទើបចាក់​សាច់​ជ្រូកពីលើ​ ហើយដាក់​ចំហុយ​ ២០ នាទី។​បរិភោគក្តៅៗ​ ដោយមានរោយ​ស្លឹកខ្ទឹម ​និងម្ទេស​ ពីលើក៏បាន ​មិនបាច់ក៏បាន៕ ​

អត្ថបទ៖ ដេវីដ