ក្រុមបាតុករ​នៅ​ក្រុង​បាវិត​បាន​រំសាយ​ហើយ តែ​សមត្ថកិច្ច​មួយចំនួនរ​ងរ​បួស​

ខេត្តស្វាយរៀង​៖យោងតាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ស្ថានភាព​កូដកម្ម នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធេ​ន និង​តាយសេង ក្រុង​បាវិត ខេត្តស្វាយរៀង ដែល​តានតឹង​ខ្លាំង នៅ​ព្រឹក​ព្រលឹម ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥​នោះ ពេលនេះ​បាន​ស្ងប់ស្ងាត់ ទៅវិញ​អស់ហើយ ប៉ុន្តែ​សមត្ថកិច្ច​មួយចំនួន ដែល​ដាក់​ការពារ​នៅ​តំបន់​នោះ បាន​រងរបួស​ដោយ​ការ​គប់​ដុំថ្ម ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ ដែល​បាន​យកទៅ​ដល់​កន្លែងកើតហេតុ ត្រូវបាន​កម្មករ​គប់​ដុំថ្ម​បែក​កញ្ចក់​។​

​គួរ​បញ្ជាក់ថា តាំងពីព្រឹក​ព្រលឹម​ថ្ងៃទី​២២ ខែធ្នូ ឆ្នាំ​២០១៥​នេះ កម្មករ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​មេន​ហា​ធេ​ន និង​តំបន់​សេដ្ឋកិច្ច​ពិសេស​តាយសេង បានធ្វើ​កូដកម្ម​ទ្រង់ទ្រាយ​ធំ​ម្តងទៀត ដើម្បី​ទាមទារ​ប្រាក់ខែ​បន្ថែម​២០​ដុល្លារ លើ​ប្រាក់​ឈ្នួល​អប្បបរមា​១២៨​ដុល្លារ​ដែល​ថៅកែ​នៅ​តំបន់​នេះ ធ្លាប់បាន​សន្យា​ដំឡើង​ឱ្យ​ពួកគេ​សម្រាប់​ឆ្នាំ​២០១៦៕

ក្រុមបាតុករ​នៅ​ក្រុង​បាវិត​បាន​រំសាយ​ហើយ តែ​សមត្ថកិច្ច​មួយចំនួនរ​ងរ​បួស​
ក្រុមបាតុករ​នៅ​ក្រុង​បាវិត​បាន​រំសាយ​ហើយ តែ​សមត្ថកិច្ច​មួយចំនួនរ​ងរ​បួស​