សម្តេចតេជោ​ ហ៊ុន សែន ​អំពាវនាវដល់ស្ថានីយ៍​ទូរទស្សន៍បង្កើត​កម្មវិធីសម្រាប់កុមារគ ថ្លង់

រាជធានីភ្នំពេញ ៖ ជាថ្មីម្តងទៀត​ សម្តេចតេជោ ហ៊ុន សែន ​បានអំពាវនាវដល់ម្ចាស់ស្ថានីយ៍​ទូរទស្សន៍ទំាងអស់​​បង្កើតកម្មវិធីសម្រាប់​កុមារពិការភ្នែក ​និងគ ថ្លង់ ។ ការអំពាវនាវរបស់ម្តេច​តេជោនាយករដ្ឋមន្រ្តីខាងលើនេះ ​បានធ្វើឡើងក្នុងឱកាស​សម្តេចនិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ​បានអញ្ជើញ​សំណេះសំណាល​និង​ទទួលទាន​អាហាររួមគ្នាជាមួយកុមារពិការ​ និងគ ថ្លង់ នៅមណ្ឌលភ្នំពេញថ្មី ​ក្នុងខណ្ឌសែនសុខ នាព្រឹកថ្ងៃទី២២ ធ្នូ ២០១៥ ​៕