ប្រធាន​ FIFA & ​ប្រធាន​ UEFA ​ថា​​នឹង​​ប្ដឹង​តវ៉ា បន្ទាប់​ពី​ត្រូវ​ពិន័យ​ម្នាក់​៨​ឆ្នាំ

ប្រធាន​ FIFA & ​ប្រធាន​ UEFA ​ថា​​នឹង​​ប្ដឹង​តវ៉ា បន្ទាប់​ពី​ត្រូវ​ពិន័យ​ម្នាក់​៨​ឆ្នាំ

Sepp Blatter ​ប្រធាន​ FIFA នឹង​​ Michel Platini ​ប្រធាន​សហព័ន្ធ​បាល់ទាត់​ UEFA បាន​លើក​ឡើង​ថា នឹង​ប្ដឹង​តវ៉ា បន្ទាប់​ពី​​គណៈកម្មការ​សីលធម៌​របស់​ FIFA ​ដាក់​ពិន័យ​ម្នាក់​៨​ឆ្នាំ មិន​ឲ្យ​​ពាក់ព័ន្ធ​នឹង​សកម្មភាព​បាល់ទាត់​ទាំង​អស់ ក្រោយ​​គេ​ស៊ើបអង្កេត​ឃើញ​​ថា ​បាន​ប្រព្រឹត្តិ​រឿង​អាស្រូវ​អំពើ​ពុករលួយ​ ​កាល​ឆ្នាំ​២០១១។

 

ប្រធាន​ FIFA & ​ប្រធាន​ UEFA ​ថា​​នឹង​​ប្ដឹង​តវ៉ា បន្ទាប់​ពី​ត្រូវ​ពិន័យ​ម្នាក់​៨​ឆ្នាំ

Sepp Blatter ​ប្រធាន​ FIFA

 

​គណៈកម្មការ​សីលធម៌​របស់​ FIFA បាន​រក​ឃើញ​ថា Blatter​ បាន​ផ្សំ​គំនិត​គ្នា​​ទទួល​លុយ​​​ពុករលួយ​សំណូក​២​លាន​ដុល្លារ​ពី​ Platini ​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១១ នៅ​ក្នុង​កុងត្រា ​ដែល​ Platini ​ចាប់​ផ្ដើម​ធ្វើ​ការ​ឲ្យ​​លោក​។

 

​យ៉ាងណា ប្រធាន​ FIFA តាំង​ពី​ឆ្នាំ​១៩៩៨ លោក​ Blatter វ័យ​៧៩​ឆ្នាំ​រូប​នេះ បាន​និយាយ​នៅ​ក្នុង​សន្និសីទកាសែត​ថា​៖ “ខ្ញុំ​នឹង​តវ៉ា​ប្រឆាំង ដើម្បី​ខ្លួន​ខ្ញុំ និង​ដើម្បី​ FIFA”។ រីឯ​លោក​ Platini ​វ័យ​៦០​ឆ្នាំ ​ការ​សម្រេច​ពិន័យ​នេះ គឺជា​ល្បិចកល​មួយ ដើម្បី​បង្ខូច​ឈ្មោះ​របស់​លោក ហើយ​​លោក​ និង​ Sepp Blatter ពុំ​បាន​ធ្វើ​អ្វី​ខុស​ឡើយ ដូច្នេះ​លោក​នឹង​ប្ដឹង​ដល់​តុលាការ​កំពូល​ Court of Arbitration for Sport។

 

ប្រធាន​ FIFA & ​ប្រធាន​ UEFA ​ថា​​នឹង​​ប្ដឹង​តវ៉ា បន្ទាប់​ពី​ត្រូវ​ពិន័យ​ម្នាក់​៨​ឆ្នាំ

 

​Sepp Blatter បាន​ប្រកាស​​រួច​ហើយ ថា​លោក​នឹង​ចាក​ចេញ​ពី​តំណែង​ប្រធាន​ FIFA ​ខណៈ​ដែល​ការ​បោះ​ឆ្នោត​រើស​ប្រធាន​ FIFA ថ្មី​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ខែ​កុម្ភៈ​ខាង​មុខ​នេះ។ រីឯ​​លោក​ Michel Platini ដែល​ឡើង​កាន់​តំណែង​ប្រធាន​ UEFA តាំង​ពី​ឆ្នាំ​២០០៧ ​គឺជា​បុគ្គល​ដែល​គេ​ជឿ​ថា នឹង​ក្លាយ​ជា​ប្រធាន​ FIFA ថ្មី ប៉ុន្តែ​ពេល​នេះ​អតីត​ប្រធាន​ក្រុម​ជម្រើស​ជាតិ​បារាំង​រូប​នេះ បែរ​ជា​ត្រូវ​​​ជាប់​ពិន័យ​ធ្ងន់ធ្ងរ​​ដូច​នេះ​ទៅ​វិញ៕

 

-ចុចអាន៖ Mourinho, Pep & Giggs ​នរណា​​​គួរ​​ដឹក​នាំ​ Man Utd ​បន្ទាប់?

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ bbc | morror