សមត្ថកិច្ច​បន្ត​ចុះ​ល្បាត​តាម​ទីប្រជុំជន​ និង​​ផ្សារ​ ដើម្បី​ពង្រឹង​​សន្តិសុខ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​និង​បន្ត​ពង្រឹង​សន្តិសុខ តាម​រយៈ​ការ​ចុះ​ល្បាត​តាម​ទីប្រជុំជន​,​ផ្សារ និងទី​តាំង​​វេរ និង​ប្តូរ​ប្រាក់​តាម​បទបញ្ជា​របស់​រាជរដ្ឋាភិបាល បន្ទាប់​ពី​ខេត្ត​-​ក្រុង​មួយ​ចំនួន កើត​មាន​អំពើ​ប្លន់​ជា​បន្តបន្ទាប់ ។

ក្រៅពី​ល្បាត​តាម​ទីប្រជុំជន សមត្ថកិច្ច​ក៏​បាន​ល្បាត​តាម​ដងផ្លូវ ពិសេស​តាម​កន្លែង​វេរ និង​ប្តូរ​ប្រាក់ ដោយ​មាន​សមត្ថកិច្ច​យាមកាម​ការពារ​យ៉ាង​យកចិត្តទុកដាក់​ផង​ដែរ ។

លោក​អនុសេនីយ៍ឯក​សៅ សា​រឿ​ន នាយ​ផ្នែក​នគរបាល​ចរាចរណ៍​សណ្តាប់ធ្នាប់​សាធារណៈ​ក្រុង​ប្រាប់​កោះសន្តិភាព​ថា មួយ​រយៈ​ចុង​ក្រោយ​នេះ លោក​វរសេនីយ៍ត្រី​អ៊ុំ សុផល អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដាក់​បទបញ្ជា​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ផ្លាស់​វេន​គ្នា​ល្បាត​ទាំង​យប់​ទាំ​ថ្ងៃ ដើម្បី​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត ។

ថ្វី​ដ្បិត​ក្រុង​ប៉ោយ​ប៉ែ​ត ក៏​ដូច​ជា​ក្នុង​ខេត្តបន្ទាយមានជ័យ​ទាំងមូល មិន​ទាន់​មាន​អ្វី​កើតឡើង តែ​ស​ត្ថ​កិច្ច​តាម​ស្រុក​-​ក្រុង​ក្នុង​ខេត្ត​បាន​ពង្រឹង​សន្តិសុខ​គ្រប់​ទីកន្លែង​តែ​ម្តង ។