ខណៈ​នេះ ​ស្រុក​សៀម​បូកកំពុង​បើក​វេទិកា​សាធារណៈ​

ខេត្ត​ស្ទឹង​ត្រែង​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ខណៈ​នេះ​នៅ​ស្រុក​សៀម​បូក​មាន​រៀបចំ​វេទិកា​​សាធារណៈ​មួយ​ ដោយ​មានការ​ចូលរួម​ជា​គណៈអធិបតី​ពីលោក​ឡូយ សុ​ផាត ​អ្នកតំណាង​រាស្ត្រ​មណ្ឌល​ស្ទឹង​ត្រែង​លោក​ញ៉ែ​ម​ សា​ម៉​ន ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ អភិបាលស្រុក ​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ​ ប្រធាន ​អនុប្រធាន​មន្ទីរ​ជុំវិញ​ខេត្ត​ រួម​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុកសៀម​បូក​ជា​ច្រើន​នាក់ ដើម្បី​លើក​អំពី​បញ្ហា​ជីវភាព​រស់នៅ​ និង​បញ្ហា​ផ្សេង​ៗ​ដែល​ប្រឈម​នា​ពេល​បច្ចុប្បន្ន​៕