ខណៈនេះ! ភ្លើ​ងកំពុង​បំផ្លាញផ្ទះ​​ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​ទួល​​សង្កែ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកឆ្លើយឆ្លង​ព័ត៌មាន​កោះសន្តិភាព​ជំហាន​ដំបូង​នៅ​ប៉ុន្មាន​នាទី​មុន​នេះ​ថា ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជាប់​ផ្សារ​ទំនប់ ស្ថិត​ក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌ​ប្ញ​ស្សី​កែវ កំពុង​ត្រូវ​បាន​អគ្គិភ័យ​បំផ្លាញ​នៅ​ជិត​ម៉ោង​១១​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ ២០១៥ នេះ ។

ប្រភព​បន្ត​ថា នា​ម៉ោង​១០ និង​៥៣​នាទី​នាទី​ថ្ងៃ​ដដែល​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ស្នងការដ្ឋាន​រាជធានី​ភ្នំពេញ កំពុង​ចេញ​អន្តរា​គមន៍​បាញ់​ពន្លត់ ។ សេចក្តីរាយការណ៍​ចុងក្រោយឱ្យ​ដឹងថា ហេតុការណ៍អគ្គិភ័យនេះ​កើត​ឡើង​ដោយសារ​ទុស្សេ​ខ្សែភ្លើង ហើយ​បាន​រលត់​ទៅវិញ​ហើយ​ នៅ​មុននេះ​បន្តិច ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព