ក្រុមហ៊ុន​អាកាស​ចរណ៍​​ម៉ាឡេស៊ី​​​មួយ​​ ​​តម្រូវ​​​ឲ្យ​​​​​អនុវត្ត​​ច្បាប់​​​សាសនា​​​​​​ឥស្លាម ជា​លើក​ដំបូង

ក្រុមហ៊ុន​អាកាស​ចរណ៍​​ម៉ាឡេស៊ី​​​មួយ​​ ​​តម្រូវ​​​ឲ្យ​​​​​អនុវត្ត​​ច្បាប់​​​សាសនា​​​​​​ឥស្លាម ជា​លើក​ដំបូង

​ក្រុម​ហ៊ុន​អាកាសចរណ៍​​ម៉ាឡេស៊ី Rayani Air ​បាន​​ចេញ​​នូវ​ច្បាប់​​​លើក​ដំបូង​​តម្រូវ​ឲ្យ​បុគ្គលិក​នារី​ស្លៀក​ពាក់​តាម​បែប​សាសនា​ឥស្លាម​ Sharia កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​។ មួយ​ទៀត​​​ហាម​មិន​ឲ្យ​ទទួល​​ទាន​​​សុរា​ ​និង​អនុញ្ញាត​ឲ្យ​ទទួល​​ទាន​ម្ហូប​ណា​​​ស្រប​តាម​សាសនា​ឥស្លាម​ប៉ុណ្ណោះ ថែម​ទាំង​​តម្រូវ​ឲ្យ​នារី​​ប្រើ​​កន្សែង​គ្រប​ក្បាល​ជិត​​ទៀត​ផង។

 

ក្រុមហ៊ុន​អាកាស​ចរណ៍​​ម៉ាឡេស៊ី​​​មួយ​​ ​​តម្រូវ​​​ឲ្យ​​​​​អនុវត្ត​​ច្បាប់​​​សាសនា​​​​​​ឥស្លាម ជា​លើក​ដំបូង

​​

សេវា​កម្ម​លើក​ដំបូង​របស់​​ក្រុមហ៊ុន​អាកាសចរណ៍​ Rayani Air ​​គឺ​​ហោះ​ពី​ទីក្រុង​កូឡាឡាំពួរ ​ទៅ​តំបន់​ Langkawi ដែល​​​ក្រុមហ៊ុន​​មាន​ទី​ស្នាក់​ការ​​របស់​ខ្លួន​។ ​បន្ថែម​លើ​នេះ ​​អ្នក​ប្រតិបត្តិ​​សាសនា​​នឹង​​មាន​ការ​សូត្រ​ធម៌​​បួង​សួង​​ មុន​ពេល​​យន្តហោះ​ចេញ​ដំណើរ​។

 

​អ្នក​ចាត់​ការ​ទូទៅ​​របស់ Rayani Air ​លោក Jaafar Zamhari បាន​អះ​អាង​ថា ​ស្រា​នឹង​ត្រូវ​ហាម​ឃាត់​​ដាច់​ខាត​លើ​​គ្រប់​ជើង​ហោះ​ហើរ​ និង​រឹត​បន្តឹង​ការ​ស្លៀក​ពាក់ ឯ​​ស្ត្រី​​​មិន​មែន​ជា​​​​មូស្លីម​​ត្រូវ​ស្លៀក​ឲ្យ​បាន​សមរម្យ។

​​​

ក្នុង​គេហទំព័រ​របស់​​​ក្រុម​ហ៊ុន​បាន​​និយាយ​ថា ​អាហារ​កញ្ចប់​​ដែល​អនុញ្ញាត​ឲ្យ​​ហូប​លើ​យន្តហោះ​មាន​​នំ​ពង​ទា​ ទឹក​ផ្លែ​ឈើ និង​សណ្ដែក​ដី។

 

ក្រុមហ៊ុន​អាកាស​ចរណ៍​​ម៉ាឡេស៊ី​​​មួយ​​ ​​តម្រូវ​​​ឲ្យ​​​​​អនុវត្ត​​ច្បាប់​​​សាសនា​​​​​​ឥស្លាម ជា​លើក​ដំបូង

ក្រុម​ហ៊ុន​ខាង​លើ​មាន​បុគ្គលិក​ចំនួន ៣៥៥នាក់ ​រួម​ទាំង​ភីឡុត​ ៨នាក់ ​និង​អ្នក​មើល​​ខុស​ត្រូវ​លើ​យន្តហោះ​ ៥០នាក់។ ​បច្ចុប្បន្ន​ Rayaini Air ​​កំពុង​ប្រើប្រាស់​យន្តហោះ​ប្រភេទ Boeing 737-400 ​ចំនួន​ពីរ​គ្រឿង​ដឹក​អ្នក​ដំណើរ​ ទៅ​កាន់​គោលដៅ​សំខាន់​ៗ​៥​ ​ក្នុង​ស្រុក​​ រួម​​មាន Langkawi, KLIA2, Kota Bharu, Kuching និង​ Kota Kinabalu។

 

សូម​រម្លឹក​​ថា ​ប្រជា​ជន​ម៉ាឡេស៊ី​​​ប្រមាណ ៦០%​ជា​​អ្នក​កាន់​សាសនា​ឥស្លាម និង​មួយ​ចំនួន​ទៀត​កាន់​​​សាសនា​​ព្រះពុទ្ធ និង​សាសនាគ្រិស្ដ៕

ចុចអាន៖​ ​​​​ភូមិ​មួយ​​នៅ​កូឡុំប៊ី ​​បំពាក់​សុទ្ធ​តែ​​ជណ្ដើរ​យន្ត​​ស្ទើរ​ពេញ​វាល​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ Telegraph,astroawani

​​​​