ម្ចាស់ដេប៉ូ លក់ឈើអារ ៣កន្លែងនៅក្រុង បានលុង កំពុងនាំគ្នាកាប់ បំផ្លាញព្រៃឈើ បម្រុងរបស់រដ្ឋ និងព្រៃឈើ សហគមន៍ នៅស្រុកកូនមុំ

រតនគិរី៖ ជារៀងរាល់យប់ គេសង្កេតឃើញគោយន្ត ៤ទៅ៥គ្រឿងដឹកឈើអារ ចេញពីស្រុកកូនមុំ មកដាក់ក្នុងដេប៉ូ ចំនួន ៣កន្លែងធំៗនៅក្រុងបានលុង។ ម្ចាស់ដេប៉ូទី១ឈ្មោះ ចែរី មុខរបរអាជីករ មានទីតាំងក្រោយមន្ទីរពេទ្យបង្អែក ខេត្តរតនគិរី ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ទី២ម្ចាស់ដេប៉ូឈ្មោះ ងិន អូន មានតួនាទីជាអនុប្រធាន ការិយាល័យកណ្តាលប្រឆាំង បទល្មើសនៃស្នងការ នគរបាលខេត្តរតនគិរី មានទីតាំងស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់ បឹកន្សែង និងម្ចាស់ដេប៉ូទី៣ឈ្មោះ ប្រាក់ សឿន មានតួនាទីជាក្រឡាបញ្ជីសាលាដំបូងខេត្តរតនគិរី មានទីតាំងស្ថិត ក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។ ដោយម្ចាស់ដេប៉ូមានលុយ មានអំណាចទាំង ៣កន្លែងខាងលើផ្តល់លុយអោយបក្ខពួក ដៃជើង កម្មករ ទិញត្រង់ស៊ីន័រចូលកាប់ និងអារឈើគ្រប់ប្រភេទ ដូចជា ផ្ចឹក សុក្រំ ឈើទាល ត្រាច គគីរ និងកកោះជាដើម។

បើតាមមន្ត្រីរដ្ឋបាលព្រៃឈើខេត្តរតនគិរីម្នាក់សូមមិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងថាដេប៉ូលក់ឈើអារទាំង៣ ខាងលើនេះ មានច្បាប់អនុញ្ញាតពីរដ្ឋបាលព្រៃឈើត្រឹមត្រូវ ប៉ុន្តែផល-អនុផលព្រៃឈើ ដែលដឹកចូលមកស្តុកទុក ក្នុងដេប៉ូដើម្បីលក់ដុំ-រាយ បន្តទៅអោយអតិថិជនត្រូវតែទិញពីក្រុមហ៊ុនដីសម្បទាន ឫព្រៃគុប ដែលមានច្បាប់ អនុញ្ញាត ពីរដ្ឋាភិបាល ដោយមានការបង់ពន្ធអាករជូនរដ្ឋត្រឹមត្រូវ ទើបអាចដឹកយកមកស្តុកទុក ក្នុងដេប៉ូសម្រាប់ លក់ចែកចាយបន្តបាន។

ប្រភពពត៌មានខាងលើបន្តឲ្យដឹងទៀតថាម្ចាស់ដេប៉ូ ដែលទៅទិញឈើអារអាណាធិបតេយ្យ ចេញពីតំបន់ព្រៃ សហគមន៍ និងព្រៃបម្រុងរបស់រដ្ឋជារឿងខុសច្បាប់។

នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីលោកកែប កត់ គួរតែធ្វើការត្រួតពិនិត្យម្ចាស់ដេប៉ូលក់ឈើអារ គ្រប់ប្រភេទ ទាំង៣ទីតាំងខាងលើផង ព្រោះក្នុង១ឆ្នាំៗឈើអារជាច្រើនរយម៉ែត្រគូបពុំបានបង់ពន្ធជូនរដ្ឋនោះទេ៕