រដ្ឋសភានឹងធ្វើ ពិធីបំពាក់គ្រឿង ឥស្សរិយយស លើកទី១ដល់ សមាជិក សមាជិកា នៅថ្ងៃទី ២៤ ខែ ធ្នូ ខាងមុខ

ភ្នំពេញ៖ រដ្ឋសភាកម្ពុជានៅព្រឹក ថ្ងៃអង្គារ៍ទី ២២ ខែ ធ្នូ ឆ្នាំ ២០១៥នេះបានប្រកាសថា នឹងរៀបចំធ្វើពិធីបំពាក់ គ្រឿង ឥស្សរិយយសលើកទី១ ជូនសមាជិក សមាជិកានៃរដ្ឋសភាអាណត្តិទី៥ នៅថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០១៥ វេលាម៉ោង ១៤រសៀល នាវិមានរដ្ឋសភា។

យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់អគ្គលេខាធិការដ្ឋាន រដ្ឋសភាដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាន នៅមុននេះបន្តិចបានឲ្យដឹងថា ការផ្ដល់គ្រឿងឥស្សរិយយស ដល់សមាជិក សមាជិការដ្ឋសភា គឺអនុវត្តតាម ច្បាប់ស្ដីពីលក្ខន្តិកៈតំណាងរាស្រ្ត ដែលជាការឆ្លើយតបទៅនឹងគុណបំណាច់ ដ៏ឧត្ដុង្គឧត្តមដែល សមាជិក សមាជិកា រដ្ឋសភាបានបំពេញការងារ ជូនជាតិនិងប្រជាពលរដ្ឋ៕

រដ្ឋសភានឹងធ្វើ ពិធីបំពាក់គ្រឿង ឥស្សរិយយស លើកទី១ដល់ សមាជិក សមាជិកា នៅថ្ងៃទី ២៤ ខែ ធ្នូ ខាងមុខ