ចោរពីរនាក់ ជិះរថយន្ត មកពីភ្នំពេញ ប្លន់ម៉ូតូនៅកោះកុង ត្រូវជាប់ខ្នោះ អាវុធហត្ថ

កោះកុង៖ ក្រុមចោរ២នាក់ បានជិះរថយន្តមកពីភ្នំពេញ ហើយម្នាក់ដើរតួ ជាជនជាតិឥណ្ឌូនេស៊ី ម្នាក់ទៀត ធ្វើជាអ្នកបកប្រែ បានមកធ្វើសកម្មភាព ប្លន់យកម៉ូតូពីអ្នករត់ម៉ូតូឌុប ពេលយប់នៅឯខេត្តកោះកុង នៅម៉ោង១០៖៣០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ តែត្រូវកម្លាំងអាវុធហត្ថខេត្ត ចាប់ខ្លួនបាននៅ ១ម៉ោង ក្រោយធ្វើសកម្មភាព។

លោក រស់ សុខឿន ប្រធានមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ អាវុធហត្ថខេត្តកោះកុង បានឲ្យដឹងថា ជនសង្ស័យទំាងពីរ ត្រូវបានឃាត់ខ្លួននៅម៉ោង១១៖៣០នាទី យប់ថ្ងៃទី២១ ខែធ្នូ នៅតាមបណ្តោយ ផ្លូវជាតិលេខ៤៨ ផ្លូវបំបែកចូលស្រុកថ្មបាំង ជនសង្ស័យ ទី១.ឈ្មោះ ប៉ែន សុផល និងទី២.ឈ្មោះគង់ ពៅ (ហៅ សេង សុទ្ធី) ទាំង២នេះមកភ្នំពេញ ចំណែកជនរងគ្រោះឈ្មោះ យឹម រតនៈ អាយុ៣២ឆ្នាំ មានទីលំនៅភូមិ២ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទខេត្តកោះកុង ហើយម៉ូតូរបស់ជនរងគ្រោះ ដែលក្រុមចោរប្លន់នោះ ម៉ាកC១២៥ ស៊េរី២០១៥ រួមទាំងកាបូបលុយ និងទូរស័ព្ទទៀតផង។

លោក រស់ សុខឿន បានបន្តថា បើតាមចម្លើយសារភាព របស់ក្រុចោរទាំងពីរនាក់ បានប្រាប់សមត្ថកិច្ចថា នៅម៉ោងប្រហែល៧យប់ ពួកគេបានដើរចេញពីផ្សារ ជួបនឹងជនរងគ្រោះជាអ្នករត់ម៉ូតូឌុប ហើយឲ្យឌុបទៅ រកគ្រឿងសមុទ្រ នៅសួនច្បារមាត់សមុទ្រ ហើយផឹកស្រានៅទីនោះ ហើយចូលក្លឹបកម្សាន្តរស្មីមករា ពេលនោះ ពួកគេបានដាក់ថ្នាំងងុយដេក ចូលក្នុងកែវស្រាចំនួន៥គ្រាប់ ពេលមើលឃើញសកម្មភាព របស់អ្នករត់ ម៉ូតូឌុបងងុយដេកហើយ ពួកគេឲ្យដឹកចេញពីក្លឹប ពេលមកដល់កន្លែងស្ងាត់ខ្លួនឲ្យឈប់ ហើយធាក់១ជើងដួល ពួកគេក៏ជិះម៉ូតូចេញទៅភ្នំពេញទាំងយប់មក។

លោកបញ្ជាក់ថា ក្រោយពីទទួលព័ត៌មានភ្លាមៗ ពីជនរងគ្រោះ លោកបានចាត់កម្លាំងគ្រប់គោលដៅ ចាប់បាន ភ្លាមផងដែរ និងរឹបអូសបានវត្ថុតាងមួយចំនួនទៅ។

ឥឡូវជនសង្ស័យទាំងពីរនាក់ រួមទាំងវត្ថុតាំង កម្លាំងលោកកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់៕

ចោរពីរនាក់ ជិះរថយន្ត មកពីភ្នំពេញ ប្លន់ម៉ូតូនៅកោះកុង ត្រូវជាប់ខ្នោះ អាវុធហត្ថ

ចោរពីរនាក់ ជិះរថយន្ត មកពីភ្នំពេញ ប្លន់ម៉ូតូនៅកោះកុង ត្រូវជាប់ខ្នោះ អាវុធហត្ថ

ចោរពីរនាក់ ជិះរថយន្ត មកពីភ្នំពេញ ប្លន់ម៉ូតូនៅកោះកុង ត្រូវជាប់ខ្នោះ អាវុធហត្ថ