ប្រជា​នេសាទ​ខ្មែរ​មានការ​ភ័យខ្លាច ពេលដែល​និគមជន​យួន​អាចធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​

កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០១៥ ជនជាតិ​យួន​ប្រមាណ​៥០​នាក់ បាន​ព្រួត​គ្នា​វាយប្រហារ​ទៅលើ​អ្នកនេសាទ​ខ្មែរ​នៅ​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រសាទ​បាគង ឲ្យ​រងរបួស​ធ្ងន់​និង​ស្រាល​ចំនួន​១៥​នាក់ ហើយ​រហូតមក​ដល់ពេលនេះ សមត្ថកិច្ច​មិនទាន់​ចាត់វិធានការ​អ្វី​ខ្លាំងក្លា​ទៅលើ​ជនជាតិ​យួន​ទាំង​នោះទេ​។ ជាក់ស្តែង​មានតែ​ជនជាតិ​យួន​ម្នាក់​ប៉ុណ្ណោះ​ដែល​ត្រូវ​សមត្ថកិច្ច​នគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ចាប់ខ្លួន​បញ្ជូនទៅ​តុលាការ​ដើម្បី​សួរនាំ ហើយ​ជនជាតិ​យួន​ដទៃទៀត​នៅតែ​អាច​គេច​ផុតពី​ការវែកមុខ​យកទៅដាក់​ទោស​តាមច្បាប់​។ ប្រការនេះ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ស្ទើរតែ​អស់ជំនឿ​លើ​ចំណាត់ការ​របស់​សមត្ថ​កិច្ច​ទាំងស្រុង​តែម្តង ព្រោះ​សមត្ថកិច្ច​នគរបាល​ខេត្តសៀមរាប ហាក់ដូចជា​ខ្លាច​អំណាច​របស់​ជនជាតិ​យួន​ទៅវិញ​។

ប្រភពពី​ប្រជាពលរដ្ឋ​និង​មន្ត្រី​សង្គម​ស៊ីវិល​ក្នុង​ឃុំ​កំពង់​ភ្លុក ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​ជនជាតិ​យួន​នៅតែ​ធ្វើ​សកម្មភាព​នេសាទ​ដោយ​ប្រើ​ឧបករណ៍​ខុសច្បាប់​តាម​អំពើ​ចិត្ត​គ្មាន​ញញើត​អ្វី​ទាំងអស់ ព្រោះ​មន្ត្រីរដ្ឋបាល​ជលផល​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ ប្រជា​នេសាទ​នៅក្នុង​ឃុំ​កំពង់​ភ្លុក បាន​ត្អួ​ញ​ត្អែ​រថា​ដរាបណា​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប មិន​ចាត់វិធានការ​ចាប់ខ្លួន​ជនជាតិ​យួន​ប្រមាណ​៥០​នាក់​នោះ​ទៅ​ផ្ដ​នា្ទ​ទោស​តាមច្បាប់​ទេ​គឺ​ពួកគាត់​មានការ​ភ័យខ្លាច ហើយ​អ្នកខ្លះ​ស្ទើរតែ​មិន​ហ៊ាន​ចេញទៅ​នេសាទ​ទៀតឡើយ​។ ដូច្នេះ​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ត្រូវ​ចាត់វិធានការ​តាម​ចាប់ខ្លួន​និគមជន​យួន​ដែលជា​ជនដៃដល់​ទាំងនោះ​យកទៅដាក់​ទោស​តាមច្បាប់​ជាបន្ទាន់ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​មានការ​ភ័យខ្លាច​តទៅទៀត​។

ប្រជា​នេសាទ​ខ្មែរ​ដែល​រងរបួស​ដោយ​សារ​ជនជាតិ​យួន​ព្រួត​គ្នា​វាយប្រហារ​បាន​ឲ្យ​ដឹងថា ពួកគាត់​ចង់​ឲ្យ​សមត្ថកិច្ច​ខ្មែរ​ជួយ​រក​យុ​ត្តិ​ធ​ម៍​ដោយ​តាម​ចាប់ខ្លួន​ជនជាតិ​យួន​ទាំងនោះ​ទៅ​ផ្ដន្ទាទោស​តាមច្បាប់​។ មជ្ឈដ្ឋាន​នានា​បាន​លើកឡើងថា ការចាប់ខ្លួន​ជនជាតិ​យួន​តែ​ម្នាក់​ឈ្មោះ ដូ យ៉ាំង​ថា​ន់ ក្នុងចំណោម​ជនជាតិ​យួន​ប្រមាណ​៥០​នាក់​ដែល​ប្រើ​អំពើហិង្សារ​មកលើ​ប្រជាពលរដ្ឋ​ខ្មែរ គឺជា​ភស្តុតាង​បង្ហាញថា​ការអនុវត្ត​ច្បាប់​របស់​សមត្ថកិច្ច​នគ​របាល​ខេត្តសៀមរាប នៅមានកម្រិត​។ ហេតុនេះ​ដើម្បី​ផ្តល់​ភាពយុត្តិធម៌​ដល់​ប្រជា​នេសាទ​ខ្មែរ​ដែលជា​ជនរងគ្រោះ គឺ​លោក សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប ត្រូវ​ចាត់វិធានការ​ឲ្យ​បាន​ឆាប់​ក្នុង​ការវែកមុខ​ជនជាតិ​យួន​ទាំងនោះ​យកមក​ផ្តន្ទាទោស​តាមច្បាប់ ដើម្បី​កុំ​ឲ្យ​ពួកគេ​កាន់តែ​សាហាវព្រៃផ្សៃ​ហ៊ាន​ប្រើ​អំពើហិង្សា​មកលើ​ប្រជា​នេសាទ​ខ្មែរ​ដែលជា​ម្ចាស់​ទឹកដី​តទៅទៀត​៕

sort_NaDI1លោក សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប
fisherman-620ជនរងគ្រោះដោយសារអ្នកនេសាទយួនវាយ កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥
3ef15d26-754a-4e5a-b96c-2262743dddd8